Swift: ការណែនាំពី Playground ដើម្បីឈានទៅបង្កើតកម្មវិធីសំរាប់ iPhone iPad

Swift គឺជាភាសាកុំព្យូទ័រថ្មីស្រឡាងមួយ ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយក្រុមហ៊ុន Apple កាលពីពាក់កណ្តាលឆ្នាំ២០១៤ ហើយបច្ចុប្បន្ននេះ វាមានកំណែប្រែ 3.0 ហើយ។ ផ្នែកជាច្រើននៃភាសា Swift មានភាពស្រដៀងគ្នាទៅនឹងការអភិវឌ្ឍកម្មវិធីដែលប្រើប្រាស់ភាសា C និង Objective C។

ដោយសារ Swift ជាប្រភេទភាសា Type-Safe វាអាចផ្តល់ឲ្យអ្នកបានដឹងនូវកំហុសដែលបានកើតឡើងភ្លាម នៅពេលដែលអ្នកផ្តល់តម្លៃទៅឲ្យអញ្ញត្តិ ដែលមានប្រភេទទិន្នន័យខុសគ្នា ឧទាហរណ៏ ការផ្តល់តម្លៃ ដែលមានប្រភេទទិន្នន័យជា Double ទៅ ឲ្យអញ្ញត្តិ ដែលមានប្រភេទទិន្នន័យជា Int។ ដើម្បីអាចប្រើប្រាស់ភាសា Swift បាន អ្នកត្រូវទាញយក Xcode IDE តាមរយៈ App Store ដែលមាននៅលើ MacOS ដោយវាយពាក្យ Xcode ឬ ចុចទីនេះ

ដើម្បីផ្តល់ភាពងាយស្រួលក្នុងការសិក្សាភាសា Swift មួយនេះ Apple បានបង្កើតនូវ Playground ដែលមានភ្ជាប់មកជាមួយនឹង Xcode ស្រាប់។ Playground គឺជាកន្លែង ដែលអនុញ្ញាតឲ្យអ្នកអភិវឌ្ឍកម្មវិធីអាចប្រើប្រាស់ ដើម្បីសាកល្បងកូដរបស់គេ ជាមួយនឹងលទ្ធផល ដែលនឹងទទួលបានភ្លាមៗ។

របៀប បង្កើត Playground File

១) បើកកម្មវិធី Xcode រួចនៅលើផ្ទាំង Launch Screen សូមរើសយក Get started with a playground ដែលស្ថិតនៅផ្នែកខាងឆ្វេង

 

២) វាយបញ្ចូលឈ្មោះ File ដែលអ្នកបានបង្កើត ឧទាហរណ៏៖ GettingStartWithSwift រួចចុច Next

៣) ជ្រើសរើសទីតាំង ដែលអ្នកចង់រក្សាទុក រួចចុចពាក្យ Create នោះអ្នកនឹងបានឃើញផ្ទាំងមួយដូចខាងក្រោម

ស្វែងយល់ពីផ្នែកសំខាន់ៗនៅក្នុង Playground

របៀបប្រើប្រាស់ Playground

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version