របៀបដំឡើង Yii Framework
Yii គឺជាបណ្ដុំនៃកូដ រឺបណ្ណាល័យ(Framework) មួយរបស់ភាសាកុំព្យូទ័រ PHP ដែលជាភាសាសំរាប់បង្កើតជាប្រព័ន្ធ(System) នៅក្នុងគេហទំព័រ ដែលកំពុងពេញនិយម ។ Yii ក៏ដូចជាបណ្ដុំនៃកូដរបស់ PHP ផ្សេងទៀតដែរគឺ វាជួយសំរួលនិងមានភាពរហ័សក្នុងការបង្កើតប្រព័ន្ធនៅក្នុងគេហទំព័រផងដែរ ។លើសពីនេះទៀតវាថែមទាំងមានសុវត្ថិភាពខ្ពស់ដែលអាចការពារពីការជ្រៀតចូលរំខានពីអ្នកចង់បំផ្លាញប្រព័ន្ធនោះ (Hacker) ។
ថ្ងៃនេះ TechFree សូមបង្ហាញពីការដំឡើង (Install) និងណែនាំអំពីការប្រើប្រាស់ Yii Framework នេះ ដែលអាចចាត់ទុកថាវាគឺជាគន្លឹះមួយសំរាប់អ្នកដែលចង់ចេះអំពីវា ។ ម្យ៉ាងវិញទៀត វាក៏មានលក្ខណៈស្មុគ្រស្មាញបន្តិចផងដែរនៅក្នុងការដំឡើងវាហើយ យើងត្រូវដំឡើងវាជាមួយកម្មវិធីផ្ទុកទិន្នន័យមួយរបស់គេហទំព័រ (Web Server) មានដូចជា Wamp និង Xampp Server ជាដើម។ យើងខ្ញុំសូមបង្ហាញនូវការដំឡើងជាមួយ Wamp Server ។
១) ការទាញយក
មុននឹងធ្វើការដំឡើង Yii យើងត្រូវទាញយក វាជាមុនសិនតាមរយៈ www.yiiframework.com ។
សូមមើលរូបខាងក្រោម ៖
ក្រោយពីការទាញយករួចយើងត្រូវប្ដូរឈ្មោះទៅជា yii ដើម្បីងាយស្រួលមើល និងថតចម្លង (copy) ឯកសារ (file) នោះទៅដាក់នៅទីតាំងរបស់ Wamp Server ។ សូមមើលរួប ៖
បន្ទាប់មកទៀតត្រូវចម្លងអាស័យដ្ឋានរបស់ PHP ទៅដាក់នៅក្នុង yiic.bat
រូបទី១
រូបទី២
រូបទី៣
២) ការបង្កើតគេហទំព័រ
បន្ទាប់ពីរៀបចំនៅខាងលើរួចរាល់ហើយមក យើងអាចបង្កើតគំរូគេហទំព័ររបស់ Yii បានតាមរយៈ Command Prompt របស់ Window។
រូបទី១
បន្ទាប់ពីរូបទី១ យើងត្រូវបញ្ចូលពាក្យដូចខាងក្រោម ៖
- yiic webapp គឺបញ្ជាក់ថាយើងចង់បង្កើតគេហទំព័រមួយ
- C:\wamp\www\yiitest គឺជាកន្លែងដែលដាក់គេហទំព័រគំរូរបស់យើង ហើយមានឈ្មោះថា yiitest
- yes គឺជាចម្លើយបញ្ជាក់ថា យើងពិតជាបង្កើតគេហទំព័រគំរូមែន
រូបទី២
បន្ទាប់មកទៀត យើងនឹងឃើញកន្លែងផ្ទុកឯកសារ (folder)មួយឈ្មោះថា yiitest ដែល យើងបានដាក់។
៣) លទ្ធផល
ក្រោយពីការរៀបចំខាងលើរួចរាល់ហើយមកនោះ យើងនឹងទទួលបានលទ្ធផលដូចខាងក្រោម ៖