កាលពីអត្ថបទមុនយើងបានដឹងមកហើយ Django គឺជាអ្វី? ហើយក៏ដឹងពីរបៀបបង្កើត Project ថ្មីផងដែល។ នៅពេលដែលយើងបង្កើត Project ថ្មីមួយជាមួយ Django នោះគឺវាបានបង្កើត MySQLite Database ដោយស្វ័យប្រវត្តិ។ ដូច្នោះហើយអត្ថបទនេះ នឹងបង្ហាញអ្នកអំពី របៀបតភ្ជាប់ MySQL Database វិញម្តង។
មុននឹងចាប់ផ្តើមធ្វើការតភ្ជាប់ MySQL Database យើងត្រូវ៖
- ដំឡើងនូវ “pymysql” សូមដំណើរការ command “pip install pymysql“
- ដំឡើងនូវ “mysqlclient” សូម ទាញយក/Download
ឧទាហរណ៍៖ ការដំឡើងនូវ “pymysql”
នៅពេលដែលអ្នកដំណើរការ command ខាងលើចប់ សូមដំណើរការ command “import pymysql” ប្រសិនបើអត់មានបញ្ហាអ្វីនោះ pymysql ដណើរការហើយ។
ឧទាហរណ៍៖ ការដំឡើងនូវ “mysqlclient”
ពេលដែលអ្នក ទាញយកមកហើយសូមដំណើរការ command ចូលទៅកាន់ Folder ដែលអ្នករក្សាទុក្ខ File “mysqlclient” នោះរួចវាយនូវ command “pip install name file mysqlclient“។ សូមមើលរូបភាពខាងក្រោម៖
បន្ទាប់មកអ្នកត្រូវបង្កើត Database ថ្មីមួយ៖
សូមបើកកូដរបស់អ្នកបន្ទាប់មកធ្វើការកែរប្រែនៅ File “settings.py” ដែលអ្នកបានឃើញកូដខាងលើនេះ។ នៅបន្ទាត់ 78, 79 ដែល TECHFREE បានបិតមិនអោយដំណើរការនោះ គឺជាកូដដែលតភ្ជាប់ជាមួយ MySQLite Database។ ដូច្នោះអ្នកត្រូវសរសេរកូដដើម្បីតភ្ជាប់ ជាមួយ MySQL database ដូចខាងលើនេះ។
សូមវាយ command ដើម្បីដំណើការ Server “python manage.py runserver”
បន្ទាប់ពីអ្នកបានដំណើរការ Server រួចយើងនឹងបាន Table មួយឈ្មោះ “django_migrations”។