កន្លងមក TECHFREE បានបង្ហាញពីរបៀងដំឡើង Django Framework នឹង របៀបតភ្ជាប់ MySQL Database ជាមួយ Django Framework ហើយនៅក្នុងការតភ្ជាប់ MySQL Database នោះយើងមានតែ Table “django_migrations” ទេមិន Table user នៅឡើយ។ ដូច្នោះហើយ TECHFREE នឹង បង្ហាញពី “របៀបដំណើរការ Admin Site ជាមួយ Django Framework” ដែលទាក់ទងជាមួយការបង្កើត Table ផងដែរ។
សូមវាយ command ចូលទៅកាន់ Project Folder របស់អ្នកហើយដំណើរការនូវ command “python manage.py migrate”។
បន្ទាប់ពីដំណើរការ command ខាងលើរួចអ្នកនឹងបាន Table ជាច្រើនដូចរូបភាពខាងក្រោម៖
បន្ទាប់មកទៀតសូមដំណើរការ command “python manage.py createsuperuser” ដើម្បីបង្កើត superuser។ ហើយអ្នកត្រូវវាយនូវ Username, Email, Password ដូចរូបភាពខាងក្រោម។
ហើយចាប់ផ្តើមដំណើរការ Server “python manage.py runserver”។
បន្ទាប់មកអ្នកវាយ URL នៅលើ Browser “http://127.0.0.1:8000/admin”
បន្ទាប់ពីអ្នក Login ចូលរួច។