របៀបបង្កើត Autocomplete ជាមួយ JQuery UI
នៅក្នុងគេហទំព័រមួយគឺត្រូវតែមានប្រអប់ស្វែងរកដើម្បីងាយស្រួលដោយមិនចាំបាច់ចំនាយពេលវេលា ក្នុងការស្វែងរកអ្វីមួួយ ។ យើងខ្ញុំសូមបង្ហាញអំពី Autocomplete ដែលវាគឺជាចំនេះដឹងមួយដែរដែលគេប្រើវាសំរាប់ ស្វែងរកពាក្យដែលស្រដៀង រឺក៍ពាក្យដែលផ្ដើមដោយអក្សរដែលយើងបញ្ចូលនៅក្នុងប្រអប់ស្វែងរក (Search Box) នោះវានឹងលេចឡើងនូវពាក្យដែលផ្ដើមជាមួយនឹងអក្សរដែល យើងបានបញ្ចូលនោះភ្លាមៗ។
ថ្ងៃនេះ TechFree សូមបង្ហាញអំពីរបៀបបង្កើតនិងប្រើប្រាស់ Autocompleteនេះ ដោយការប្រើប្រាស់នូវភាសាកុំព្យូទ័រមួយគឺ JQuery ដែលជាបណ្ដុំនៃកូដរបស់ Javascript ។
១) ការទាញយក
មុននឹងធ្វើការសរសេរកូដ យើងត្រូវទាញយកបណ្ណាល័យ រឺបណ្ដុំនៃកូដមកប្រើប្រាស់ជាមុនសិន។ សូមចូលទៅកាន់ https://www.jqueryui.com/autocomplete រួចហើយសូមធ្វើការទាញយកវា ។សូមមើលរូបខាងក្រោម ៖
បន្ទាប់មកទៀត
២) ការសរសេរកូដ
ក្រោយពីទាញយករួចយករាល់ហើយ យើងត្រូវធ្វើការហៅវាយកមកប្រើនៅក្នុងកូដដែលត្រូវប្រើ ។
សូមមើលរូបខាងក្រោម ៖
- បន្ទាត់ទី៨ គឺយើងហៅកូដរចនារបស់ jquery-ui យកមកប្រើប្រាស់
- បន្ទាត់ទី៩ គឺ យើងហៅបណ្ដុំកូដនៃ Javascript របស់ bootstrap
- បន្ទាត់ទី១០ គឺ យើងហៅបណ្ដុំកូដនៃ Javascript របស់ google
- បន្ទាត់ទី១១គឺ យើងហៅបណ្ដុំកូដនៃ Javascript របស់ jquery-ui
កូដដែលត្រូវដំនើរការ ៖
៣) លទ្ធផលនៃកូដ
ក្រោយពីបញ្ចប់ការសរសេរកូដខាងលើរួចមកយើងនឹងបានលទ្ធផលដូចខាងក្រោម ៖