ស្វែងយល់ពី NFS Server
NFS (Network File System) ត្រូវបានគេប្រើប្រាស់នៅក្នុង Network ដើម្បី Share File រវាង Server និង Server សម្រាប់ លីនុច និង លីនុច តែចំពោះ Windows Server ចាប់ពី 2008 ឡើងទៅអាចប្រើប្រាស់ NFS Client របស់ NFS បាន។
ខាងក្រោមនេះជាការតម្លើង NFS Server នៅលើ CentOS 6
បន្ទាប់មកអ្នកត្រូវបង្កើត /data ដើម្បី ទុក Share ទៅកាន់ Client
បន្ទាប់មកចូលទៅកែ File /etc/exports ដូចក្នុងរូបខាងក្រោមនេះ បន្ទាប់មក Restart Service និង activate service អោយ ដំណើរការពេលដែល Server start
រូបខាងលើនេះជាការ Share direcotry /data អោយទៅ LAN ដែលមាន Range IP 192.168.153.0/24 អាច Mount យកទៅប្រើប្រាស់បាន។
បន្ទាប់មកអ្នកអាចចូលទៅកាន់ Client Linux ដើម្បី Mount Directory ដែលបាន share ទៅប្រើប្រាស់បានដូចខាងក្រោមនេះបានដោយចូលទៅកែ file /etc/fstab
បន្ទាប់មក ប្រើប្រាស់ command
mount -a ដើម្បីតេសន៏មើលថាតើវាត្រឹមត្រូវដែរឬទេ? ប្រសិនបើត្រឹមត្រូវវាមិនមាន message បង្ហាញនោះទេ
រូបខាងលើនេះ NFS Share ត្រូវបាន mount ដាក់នៅក្នុង /mnt
ក៏ប៉ុន្តែសូមប្រយ័ត្នប្រសិនបើធ្វើបែបនេះវាមានបញ្ហាយឺតឬមិនអាច Access ទៅកាន់ /mnt បានទេប្រសិនបើ NFS Server មិនដំណើរការឬដាច់ចេញពីណិតវើក។
ចំពោះ Client ជា Windows វិញអាចធ្វើដូចខាងក្រោមនេះបាន ដោយ Add Role File Service
បន្ទាប់មកអ្នកអាច ប្រើប្រាស់ command mount ក្នុង Windows Server បានដូចខាងក្រោមនេះ
ប្រសិនបើមិន តម្លើង Role File Service មិនមាន command mount ទេ។
តែទោះជាយ៉ាងណា NFS មិនត្រូវបានគេប្រើប្រាស់សម្រាប់ Share ឯកសារទូទៅនោះទេ គេច្រើនតែប្រើប្រាស់ Samba Server ដើម្បី Share ឯកសារទៅកាន់ Windows Client។