ស្វែងយល់ពី ISP Config

ISP Config ជាប្រភេទ Web Hosting Management សម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុនដែលទទួល Hosting website វាស្រដៀងគ្នាទៅនិង Cpanel ដែរតែគ្រាន់តែ ISP ពេលនេះមិនទាន់គិតថ្លៃ។តែទៅថ្ងៃអនាគតប្រហែលជាអាចគិតថ្លៃ ដូច CPanel ដែរ។

តែទោះជាយ៉ាងណាអ្នកអាចសិក្សារស្វែងយល់ពីវាដើម្បីពីដំណើរការ Webhosting មួយតើត្រូវមានអ្វីខ្លះ? ដូចជា Database, Mail, DNS និង Virtual Hosting។

ISP Config ត្រូវបានបង្កើតឡើងដោយមានភាសារជាច្រើនដូចជា perl, php និង MySQL ដូចនេះមុននិងតម្លើងអ្នកត្រូវមាន MySQL និង php, php-mysql,postfix ជាដើម។

ខាងក្រោមនេះជាការតម្លើង ISP Config នៅលើ CentOS 6

ដំបូងត្រូវ update Centos ជាមុនសិនដោយប្រើប្រាស់ command

yum  update -y

បន្ទាប់មកទៀតត្រូវតម្លើង sql server, php-mysql and postfix, dovecot

yum  install -y php php-mysql postfix  dovecot mysql

បន្ទាប់មក ទៀតត្រូវ Restart service

service  httpd restart

service mysqld restart

service postfix restart

service dovecot restart

chkconfig –level 35 postfix on

chkconfig  –level 35 dovecot on

chkconfig –level 35 mysqld on

chkconfig –level35 httpd on

បន្ទាប់មកទៀតដោនឡូត ISPConfig មករួចហើយ Extract វាមកក្រៅបាន

wget http://prdownloads.sourceforge.net/ispconfig/ISPConfig-3.0.4.3.tar.gz

tar xzf ISPConfig-3.0.4.3.tar.gz

cd ispconfig3_install/install/

បន្ទាប់មកទៀត តម្លើងISP Config ដោយប្រើប្រាស់ Command ដូចខាងក្រោមនេះ

php -q install.php

អ្នកត្រូវបំពេញពត៏មានដូចរូបខាងក្រោមនេះដូចជាឈ្មោះ Server ជាដើម។

 

 

ចុងក្រោយអ្នកអាចប្រើប្រាស់ Web Browserចូលទៅកាន់ IP Address របស់ Server អ្នកនិងបានដូចរូបខាងក្រោមនេះ

default username and password: (admin, admin)

ចុងក្រោយអ្នកនិងបាន Web Hosting Management System មួយ។ អ្នកអាចទិញ Plugin បន្ថែមទៀតប្រសិនបើអ្នកចង់អោយមានមុខងារសំបូបែប។

តែសព្វថ្ងៃនេះ Web hosting មានច្រើនប្រភេទ អ្នកខ្លះក៏ពេញនិយមប្រើប្រាស់ VPS ខ្លះក៏នៅតែប្រើប្រាស់ Virtual Hosting ប្រភេទនេះ អាស្រ័យទៅលើចំនេះដឹងនិងតម្រូវការរៀងៗខ្លួន។

 

 

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version