ស្វែងយល់ពី Site to Site VPN របស់ Mikrotik

កាលពីអត្តបទមុន Techfree បានលើកយក Mikrotik VPN មកបង្ហាញដោយការប្រើប្រាស់ VPN Connection ទៅកាន់ VPN Router។Site to Site VPN មិនមានអ្វីខុសគ្នាប៉ុន្មានទេបើប្រៀបធៀបជាមួយ Personal VPN។ គ្រាន់តែ Site to Site VPN ប្រើប្រាស់ Router ធ្វើជា Client ដើម្បីភ្ជាប់ទៅកាន់ Mikrotik Router Server ដោយប្រើប្រាស់ ណិតវើករបស់ក្រុមហ៊ុន អ៊ីនធឺណិត។

ជាទូទៅ ក្រុមហ៊ុនតែងតែផ្តល់ VLAN និង IP Address អោយ តែទោះជាយ៉ាងណាវាមិនមានសុវត្ថិភាពនោះទេ ដូចនេះការប្រើប្រាស់ VPN Site to site ដើម្បីអោយ មានសុវត្ថិភាពនៅលើ VLAN ថែមទៀត។តែទោះជាយ៉ាងណាការប្រើប្រាស់ VPN យឺតជាង ណិតវើកធម្មតា ឬ VLAN ព្រោះតែ VPN ប្រើប្រាស់ Encryption IPSec។

site-to-site-vpn

ខាងក្រោមនេះជាការបង្កើត VPN Site to Site ដោយប្រើប្រាស់ Mikrotik

សម្រាប់ Server ត្រូវ Configure ដូចខាងក្រោមនេះ

pptp-server

pptp-user

សម្រាប់ Server ត្រូវបង្កើតដូចខាងលើនេះ

បន្ទាប់មកចូលទៅកាន់ Mikrotik Client ដើម្បីបង្កើត Interface site-to-site-VPNសម្រាប់ ភ្ចាប់ទៅកាន់ Mikrotik VPN Server

mtkk-v2

អ្នកអាចចូលទៅកាន់ PPTP Client បន្ទាប់មកទៀតដាក់ឈ្មោះនិងដាក់ IP Address របស់ VPN Server។បន្ទាប់មកជ្រើសរើស Encryption Method ដូចជា PAP,CHAP ជាដើមដែលយើងបានប្រើប្រាស់នៅលើ VPN Server។

VPN Site to Site ត្រូវបានគេប្រើប្រាស់ច្រើននៅក្នុង Microfinance និងធនាគារ ព្រោះវាមានសុវត្ថិភាពល្អ នៅពេលដែលគេមានសាខាច្រើននៅតាមខេត្តផ្សេងៗ តែប្រសិនបើយើងប្រើប្រាស់ជាមួយ VoIP មិនល្អនោះទេព្រោះ Network Latency របស់វាធំជាង ណិតវើកធម្មតា ឬ VLAN។

នៅក្នុងករណីខាងលើនេះកុំព្យូទ័ររបស់អ្នកទាំងអស់នៅក្នុង Mikrotik Client និងប្រើប្រាស់ IP Address របស់ site-to-site VPN ដើម្បី ទំនាក់ទំនងទៅខាងក្រៅ(gateway)។

ប្រសិនបើអ្នកចង់អោយ Mikrotik Client មានអ៊ីនធឺណិត អ្នកអាច Route IP របស់ VPN Site-to-site បានដោយ Configure នៅក្នុង Mikrotik VPN Server។