ការប្រើប្រាស់ Samba ភ្ជាប់ជាមួយ Active Directory

ជាធម្មតាអ្នកតែងតែប្រើប្រាស់ Windows Server សម្រាប់ប្រើប្រាស់ ជា Active Directory ដើម្បីគ្រប់គ្រងទៅលើ Computer ផ្សេងៗទៀតនៅក្នុងក្រុមហ៊ុនជាដើម ដែលកុំព្យូទ័រ Client ទាំងនោះមានដូចជា Windows Xp, Windows 7, Windows 8, Windows 10 ជាដើម។ ចុះប្រសិនបើ Client មានកុំព្យូទ័រជា Linux តើអាចភ្ជាប់ទៅកាន់ Domain COntroller បានដែរឬទេ?

ពិតជាមិនមានបញ្ហានោះទេ តែយ៉ាងណាក៏មិនមានមុខងារច្រើនសំបូបែបដូចជា Native Windows ដែរ។ខាងក្រោមនេះជាការប្រើប្រាស់ Linux CentOS 6ដើម្បីភ្ជាប់ទៅកាន់ AD របស់ Windows Server 2008 R2

មុនអ្នកធ្វើវាបានត្រូវប្រាកដថាអ្នកបានរៀបចំ Windows Server របស់អ្នកអោយមាន Active Directory រួចជាស្រេចដោយ promote វាទៅជា Domain Controller ដោយ run dcpromo

អ្នកត្រូវប្រាកថថា Windows Server Time និង Linux Client Time ត្រូវតែដូចគ្នាប្រសិនបើម៉ោងខុសគ្នា Join Domain មិនបាននោះទេ។

ចំពោះ Client អ្នកត្រូវ តម្លើង package ដូចខាងក្រោមនេះ

yum  -y install samba4-winbind samba4-winbind-clients pam_krb5 krb5-libs

install-winbind

បន្ទាប់មកទៀត Add Configuration

configure_samba-bind

ជំហ៊ានបន្ទាប់ត្រូវ update time with Windows Server រួចហើយ អាច Join Domain បានដូចរូបខាងក្រោមនេះ

update-time-info

នៅពេលភ្ជាប់បានជោគជ័យអ្នកអាចទៅមើលក្នុង Windows Server បាន។

2008-server

ពេលនេះអ្នកអាច Switch user បាន ដោយ Switch ពី user linux to windows user ជាដើម។

testing_user