របៀបដំឡើង Laravel Framework
Laravel គឺជា Framework ដែលពេញនិយមក្នុងវិស័យអភិវឌ្ឍន៍កម្មវិធីនៅលើវេបសាយ (Web Development) ដែលនៅតាមក្រុមហ៊ុននានាតែងតែប្រើប្រាស់។ ដូចនេះវាមានសារៈសំខាន់ផងដែរនៅក្នុងវិស័យនេះ។ ដូច្នេះអត្ថបទនេះ នឹងបង្ហាញអំពីរបៀបដំឡើង laravel នៅលើ window ជាមួយ xampp។
ដំឡើង xampp
ដំបូងអ្នកប្រាកដបានដំឡើង xampp ហើយឬនៅ ប្រសិនអ្នកមិនទាន់បានធ្វើការដំឡើងទេសូមចុចទីនេះដើម្បីទាញយក xampp ដើម្បីដំឡើង។
ដំឡើង Composer
បន្ទាប់ពីទាញយកនឹងដំឡើង xampp រួចមក អ្នកត្រូវដំឡើង composer ចុចនៅទីនេះទាញយក composer។
ដំឡើង Laravel Framework
បន្ទាប់ពីធ្វើការដំឡើង xampp និង composer រួចមក បន្ទាប់មកទៀតនោះអ្នកត្រូវដំឡើង Laravel ក្នុង xampp ដែលអ្នកបានដំឡើងរួច។ សម្រាប់ Techfree បានធ្វើការដំឡើងរួចស្រាប់គឹនៅក្នុង C:\xampp\htdocs\ ដូចនេះត្រូវវាយពាក្យដូចខាងក្រោមនេះ ជាមួយនឹង command prompt ឬ កម្មវិធីផ្សេង ដូចជា ៖ git ជាដើម។
ឧទាហរណ៍ ៖ C:\xampp\htdocs> composer create-project --prefer-dist laravel/laravel laravel
រួចវានឹងធ្វើការដំណើរការដំឡើងរហូតដល់ចប់ :
បន្ទាប់ពីវាធ្វើការដំំណើរការចប់ វានឹងបង្កើតបានជារចនាសម្ព័ន្វ (directory schema)មួយនៅក្នុង C:\xampp\htdocs\laravel :
ដើម្បើធ្វើការដំណើរការបាន អ្នកត្រូវចាប់ផ្តើមធ្វើការបើកដំណើរការ xampp ដែលអ្នកបានធ្វើការដំឡើងរួច ដោយចុចប៊ូតុង start ដូចរូបខាងក្រោម ៖
បន្ទាប់មកអ្នកត្រូវធ្វើការដំណើរការ laravel នៅលើកម្មវិធីមើលវេបសាយ (Browser) : http://localhost/laravel/public/