ស្វែងយល់ពីការប្រើប្រាស់ CURL ជាមួយភាសា PHP
CURL គឺជាកម្មវិធីមួយដែលអាចធ្វើឲ្យកូដភាសា PHP របស់អ្នកអាចទំនាក់ទំនងជាមួយ Server ច្រើនប្រភេទ និងច្រើន Protocol។ ដែលមានដូចជាៈ http, https, ftp, gopher, telnet, dict, file និង ldap។
អត្ថបទនេះនឹងបង្ហាញពីការប្រើប្រាស់ CURL ជាលក្ខណៈមូលដ្ឋានគ្រឹះនៅក្នុងភាសា PHP។
ខាងក្រោមនេះគឺជាឧទាហរណ៍នៃការប្រើប្រាស់ CURL ដើម្បីទាញយកទិន្ន័យដែលនៅលើគេហទំព័រផ្សេងទៀត។ ដំបូងយើងបានប្រើប្រាស់គេហទំព័រ Pastebin ដើម្បីបង្កើតទំព័រមួយដែលមានសរសេរពាក្យថា “TechFree” ។ បន្ទាប់មកយើងនឹងទទួលបានតំណរនៃទំព័រនោះ។
សូមចូលទៅកាន់តំណរដែលទទួលបានបន្ទាប់ពីការបង្កើតទំព័រនៅ Pastebin។
កូដខាងក្រោមនេះបានប្រើប្រាស់ CURL ដើម្បីទាញយកទិន្និយ(ពាក្យ “TechFree”) ពីទំព័រផ្សេង មកបង្ហាញលើទំព័រថ្មីមួយទៀត។
- ជួរទី២ៈ គឺជាការបង្កើត ឬចាប់ផ្តើម CURL ដំបូង។
- ជួរទី៣ៈ គឺជាការកំណត់មុខងារនៃ CURL។ $ch គឺតំណាងឲ្យ CURL ដែលបានបង្កើត។ CURLOPT_URL គឺជាពាក្យបញ្ជាមួយដែលកំណត់ថាការទាញយកទិន្ន័យគឺទាញពី URL ដែលជា Parameter នៅខាងក្រោយវា។
- ជួរទី៤ៈ គឺជាការបញ្ជាឲ្យ CURL ចាប់ផ្តើមដំណើរការដោយប្រើការកំណត់ខាងលើ។
- ជួរទី៥ៈ គឺជាការបញ្ឈប់ CURL នៅពេលដែលវាដំណើរការចប់ ដើម្បីកុំឲ្យកម្មវិធីនេះនូវតែប្រើប្រាស់មេម៉ូរីទៀត។ ហើយអញ្ញត្តិ $ch ដែលបានបង្កើតខាងលើក៏ត្រូវលុបចោលដែរ។
លទ្ធផល៖
នេះគឺជាលទ្ធផលដែលបានបង្ហាញក្នុងទំព័រថ្មីមួយរបស់យើង ដែលក្នុងករណីនេះគឺជាទំព័រ Localhost ដែលជាប្រភេទការអភិវឌ្ឍកម្មវិធី PHP នៅលើម៉ាសុីនផ្ទាល់ខ្លួន (PHP Local Development Environment)។