បន្ថែមប៊ូតុង call-to-action (CTA) លើរូបភាពគម្របសំរាប់ទំព័រហ្វេសបុក

កាលពីអត្ថបទមុន Techfree បានលើកឡើងពី របៀបប្រើ Crossposting នៅលើទំព័រហ្វេសបុកផែក (Page)។ ចំណែកឯអត្ថបទនេះនឹងរៀបរាប់អំពី បន្ថែមប៊ូតុង call-to-action (CTA) លើរូបភាពគម្របសំរាប់ទំព័រហ្វេសបុក។

Call to action ឬយើងអាចសរសេរកាត់ថា CTA អាចនាំអ្នកមើលពីហ្វេសបុកអោយទទួលយកសកម្មភាពដែលមានសារៈសំខាន់ដើម្បីអាជីវកម្មរបស់អ្នក។ អ្នកអាចបន្ថែមប៊ូតុង call- to-action នៅលើទំព័រហ្វេសបុករបស់អ្នកដោយមិនមានការចំណាយនោះទេ។

របៀបបន្ថែមប៊ូតុង call-to-action នៅលើទំព័ររបស់អ្នកដែលនាំយកអ្នកមើលឱ្យចូលមើលវេបសាយរបស់អ្នក

១) ធ្វើការពិនិត្យចូល (Login) ទៅហ្វេសបុក ហើយទៅកាន់ទំព័ររបស់លោកអ្នក។ បន្ទាប់មកចុចលើ + Add a Button (ដូចរូប)

call-to-action

២) បន្ទាប់មកធ្វើការជ្រើសរើស call-to-action ហើយនៅត្រង់ Website អ្នកធ្វើការដាក់នូវតំណភ្ជាប់ទៅកាន់វេបសាយរបស់អ្នក (ដូចរូប)។ ប៊ូតុង call-to-action មានដូចជា៖

  • Book Now
  • Call Now
  • Contact Us
  • Send Message
  • Use App
  • Play Game
  • Shop Now
  • Sign Up
  • Watch Video
  • Send Email
  • Learn More

call-to-action1

3) រួចចុចប៊ូតុង Create ជាការស្រេច

របៀបបន្ថែមប៊ូតុង call-to-action នៅលើទំព័ររបស់អ្នកដែលនាំយកអ្នកមើលឱ្យចូលទៅកាន់ app របស់អ្នក

១) ធ្វើការពិនិត្យចូល (Login) ទៅហ្វេសបុក ហើយទៅកាន់ទំព័ររបស់លោកអ្នក។ បន្ទាប់មកចុចលើ + Add a Button

២) បន្ទាប់មកធ្វើការជ្រើសរើស call-to-action ហើយនៅត្រង់ Website អ្នកធ្វើការដាក់នូវតំណភ្ជាប់ទៅកាន់វេបសាយរបស់អ្នក ហើយចុចលើប៊ូតុងបិទបើកខាងក្រោម Set up a Link to an App (ដូចរូប)

call-to-action2

៣) នៅក្រោម IOS Setting ប្រសិនបើអ្នករក្សាទុក Website នៅក្នុងម៉ឺនុយទន្លាក់ចុះ អ្នកមើលអាចចូលទៅដល់វេបសាយរបស់អ្នក។ ដើម្បីអោយអ្នកប្រើប្រាស់ IPhone ឬ IPad ចូលទៅដល់ app របស់អ្នក ចុចម៉ឺនុយទន្លាក់ចុះហើយជ្រើសរើសយក App។ ធ្វើការបន្ថែម Deep Link ហើយអ្នកក៏មានជំរើសមួយទៀតដើម្បីបន្ថែមគឺ Website or App Store link។ សូមមើលរូបខាងក្រោម៖

call-to-action3

៣) នៅក្រោម Android Setting ប្រសិនបើអ្នករក្សាទុក Website នៅក្នុងម៉ឺនុយទន្លាក់ចុះ អ្នកមើលអាចចូលទៅដល់វេបសាយរបស់អ្នក។ ដើម្បីអោយអ្នកប្រើប្រាស់ Android ចូលទៅដល់ app របស់អ្នក ចុចម៉ឺនុយទន្លាក់ចុះហើយជ្រើសរើសយក App។ ធ្វើការបន្ថែម Deep Link ហើយអ្នកក៏មានជំរើសដទៃទៀតដើម្បីបន្ថែមគឺ Package Name និង Website or Play Store Link។ សូមមើលរូបខាងក្រោម៖

call-to-action4

៤) រួចចុចនៅលើប៊ូតុង Create ជាការស្រេច។ បន្ទាប់មកអ្នកនឹងបានប៊ូតុង call-to-action មួយដូចរូបខាងក្រោម៖

call-to-action5