Hotspot មិនមែនជា Wifi ដែលអ្នកប្រើប្រាស់មួយចំនួនយល់ច្រលំ។ Hotspot ជា Authentication Method មួយដែលអនុញ្ញាតិអោយអ្នកប្រើប្រាស់បញ្ចូលនូវ ឈ្មោះនិងលេខសំងាត់សម្រាប់ប្រើប្រាស់បណ្តោះអាសន្នរយះពេលខ្លី វាខុសពី Wifi ដែលប្រើប្រាស់ Authentication Method ប្រភេទ WPA ដាក់លេខកូដចូលរួចហើយប្រើប្រាស់រហូតទាល់តែ Wifi ប្តូលេខកូដទើបប្រើប្រាស់លែងបាន។
Hotspot ត្រូវបានពេញនិយមប្រើប្រាស់នៅក្នុងហាងកាហ្វេ ហាង Pizza, Mart, ផ្សាទំនើប រោងកុនជាដើម ដើម្បីផ្តល់សេវាកម្មអ៊ីនធឺណិតរយះពេលខ្លីត្រឹមមួយម៉ោងឬ២ម៉ោងទៅតាមគោលការរបស់ម្ចាស់ហាង។
Hotspot ត្រូវបានគេប្រើប្រាស់ជាមួយ Wifi ដើម្បីបានទៅជា Hotspot Wifi ។ Mikrotik Router មាន Hotspot Wifi ស្រាប់ដោយមិនពឹងផ្អែកទៅលើ Software ផ្សេងនោះទេ មិនតែប៉ុណ្ណោះអ្នកអាច ប្តូ Logo Hotspot ជាដើមដោយដាក់ Logo របស់ ហាងរបស់អ្នកបានផងដែរ។
ខាងក្រោមនេះជាការតម្លើង Hotspot Wifi ដើម្បីប្រើប្រាស់ដោយសន្មតយកការប្រើប្រាស់ Hotspot នៅក្នុង LAN
សម្រាប់ Interface Port ណាដែលអ្នកចង់ធ្វើជា Wifi មិនចាំបាច់ដាក់ IP Address អោយវានោះទេ ព្រោះនៅពេលដែលអ្នកបង្កើត Wifi មួយវានិងដាក់ IP Address អោយដោយផ្ទាល់ ដោយប្រើប្រាស់ Class B។
ចុចលើ IP -> Hotspot-> Hotspot Setup
បន្ទាប់មកទៀត Click Next Next រហូតដល់បញ្ចប់តែកុំភ្លេចបំពេញពត៏មានមួយចំនួនដូចជា DNS, SMTP IP ជាដើម និងកុំភ្លេចដាក់Username and password របស់admin រហូតដល់ចុងក្រោយ Finish។
បន្ទាប់មកសាកល្បងចូលទៅក្នុង កុំព្យូទ័រដែលមានភ្ជាប់ណិតវើកជាមួយ Hotspot LAN
នៅពេលអ្នកបើក Websiteវានិងរត់ទៅកាន់ Page Login របស់ Mikrotik ដើម្បីអោយអ្នកដាក់ username and password បន្ទាប់មកទើបអ្នកអាចបើកវេបសាយបាន។
ពេលនេះអ្នកអាចប្រើប្រាស់អ៊ីនធឺណិតបានហើយ ចំពោះ user admin មិនមានម៉ោងកំណត់ទេគឺ Unlimited time។
ប្រសិនបើអ្នកត្រូវការបង្កើត username សម្រាប់ user ផ្សេងៗអាចចូលទោក្នុង Mikrotik ដើម្បីបង្កើតបានដូចរូបខាងក្រោមនេះ
ប្រសិនបើអ្នកចង់កំណត់ចំនួនម៉ោងអាចកំណត់ដូចខាងក្រោមនេះ អ្នកអាចកំណត់ចំនួនម៉ោង នាទីនិងកំណត់ ល្បឿនដោនឡូត និង អាប់ឡូតបានទៀតផង។
Mikrotik Hotspot មានមុខងារច្រើនផ្សេងៗទៀតដូចជា អាចកំណត់អោយ Device មួយប្រើប្រាស់បានតែមួយម៉ោងក្នុងមួយថ្ងៃដោយកំណត់តាម Mac-address និង Bypass សម្រាប់ Device ណាមួយយដែលយើងមិនបាច់អោយប្រើប្រាស់ username and password ហើយក៏មិនត្រូវការ login ច្រើន។ ក៏ប៉ុន្តែការប្រើប្រាស់ Mac-Address ដើម្បីកំណត់អោយប្រើប្រាស់មិនមានសុវត្ថិភាពនោះទេ ព្រោះគេអាច change Mac-Address និងប្រើប្រាស់រហូត។