បង្កើនសមត្ថភាពមុខងារស្វែងរកនៅលើគេហទំព័រជាមួយ Javascript Regular Expressions
មុខងារស្វែងរកគឺជាមុខងារមួយដែលអ្នកប្រើប្រាស់អុីធឺណែតបានឃើញនៅលើសឹងតែគ្រប់គេហទំព័រទាំងអស់។ វាអនុញ្ញាតិ្តឲ្យអ្នកប្រើប្រាស់អាចស្វែងរកមាតិការដែលខ្លួនត្រូវការបានលឿន និងត្រឹមត្រូវ។ Regular Expressions (RegExp) គឺជាបច្ចេកទេសមួយដែលត្រូវបានគេប្រើប្រាស់នៅក្នុងមុខងារស្វែងរកដើម្បីបន្ថែមភាពសមត្ថភាពការស្វែងរក និងការបង្ហាញលទ្ធផលត្រឹមត្រូវ។
អត្ថបទនេះនឹងបង្ហាញពីការប្រើប្រាស់ Regular Expressions នៅក្នុងភាសា Javascript ។
ការតាងអញ្ញត្តិ
ដើម្បីតាងអញ្ញត្តិដែលមានតម្លៃជា RegExp គេអាចធ្វើវាតាមពីររបៀប។
var myRegExp = new RegExp(pattern, attributes);
ឬតាមផ្លូវកាត់៖
var myRegExp = /pattern/attributes;
សម្គាល់៖
- Pattern គឺសំដៅលើទម្រង់នៃការស្វែងរក។
- Attributes គឺជាអក្សរមួយក្នុងចំណោម “g”, “i” និង “m” ។ ដែលមានអត្ថន័យរៀងគ្នាថា Global, Case-insensitive និង Multiline matches ។
ការប្រើប្រាស់ Pattern
Pattern អាចចាត់ថាជាពាក្យគន្លឹះសម្រាប់ធ្វើការស្វែងរក។ Pattern មានច្រើនប្រភេទ និងច្រើនទម្រង់។
សញ្ញាឃ្នាប ([ ])
សញ្ញាឃ្នាបគឺជាពាក្យគន្លឹះពិសេសមួយដែលផ្តោតលើការស្វែងរកគម្លាតរវាងតួរអក្សរ ឬលេខ។
ចំនួន (Quantifiers)
អក្សរពិសេស (Metacharacters)
Metacharacters គឺជាតួរអក្សរដែលផ្តើមដោយសញ្ញា \ (backslash) ដែលមានអត្ថន័យ និងមុខងារពិសេស។