របៀបប្រើប្រាស់កាលបរិច្ឆេទក្នង Javascript
កាលបរិច្ឆេទគឺជាការកំនត់ពេលវេលាមួយសំរាប់ធើ្វការតាមដានរាល់ចំនួនថ្ងៃក្នុងសប្ដាហ៍ ក្នុងខែ និងក្នុង ឆ្នាំដើម្បីយើងងាយស្រួលក្នុងការដាក់កាលវិភាគ ដឹងអំពីព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត។ TechFree សូមបង្ហាញអំពីការដាក់កាលបរិច្ឆេទនៅក្នុងគេហទំព័រដោយប្រើប្រាស់ Javascript ។
យើងខ្ញុំសូមបង្ហាញអំពីរបៀបដាក់កាលបរិច្ឆេទនៅលើគេហទំព័រដោយប្រើប្រាស់ Javascript ដោយប្រើប្រាស់ជាមួយនឹងវិធីសាស្ដ្រ២គឺ get និង set ដូចខាងក្រោម ៖
១) កូដ Javascript ជាមួយវិធីសាស្ដ្រទាញយក (get)
មុននឹងធ្វើការសរសេរកូដយើងខ្ញុំសូមបង្ហាញអំពីវិធីសាស្ដ្រ (Method) មួយចំនួនអំពីកាលបរិច្ឆេទនេះ ៖
- getDate() គឺជាវិធីសាស្ដ្រដែលវាធ្វើការចាប់យកថ្ងៃទីបច្ចុប្បន្នមកបង្ហាញ
- getFullYear() ជាវិធីសាស្ដ្រដែលវាធ្វើការចាប់យកឆ្នាំបច្ចុប្បន្នមកបង្ហាញ
- getDay() ជាវិធីសាស្ដ្រដែលវាចាប់យកថ្ងៃក្នុង១សប្ដាហ៏មកបង្ហាញ
- getHours() ជាវិធីសាស្ដ្រដែលវាចាប់យកម៉ោងបច្ចុប្បន្នមកបង្ហាញ
- getMilliseconds() ជាវិធីសាស្ដ្រដែលវាចាប់យកជាមីលីវិនាទីមកបង្ហាញ
- getMinutes() ជាវិធីសាស្ដ្រដែលវាចាប់យកនាទីមកបង្ហាញ
- getSeconds() ជាវិធីសាស្ដ្រដែលវាចាប់យកវិនាទីមកបង្ហាញ
- getTime() ជាវិធីសាស្ដ្រដែលវាចាប់យកម៉ោងមកបង្ហាញ
- getMonth() ជាវិធីសាស្ដ្រដែលវាចាប់យកខែមកបង្ហាញ
*** ចំណាំៈ វិធីសាស្ដ្រទាំងអស់គឺចាប់យកថ្ងៃខែឆ្នាំនិងម៉ោងទៅតាមកុំព្យូទ័ររបស់យើង
– index.html
– style.css
២) លទ្ធផលនៃវិធីសាស្ដ្រ get
ក្រោយពីបញ្ចប់ការសរសេកូដរួចមកយើងនឹងបានលទ្ធផលដែលបង្ហាញនូវថ្ងៃខែឆ្នាំបច្ចុប្បន្នដូចខាងក្រោម ៖
៣) កូដ Javascript ជាមួយវិធីសាស្ដ្រកំនត់ (set)
យើងខ្ញុំសូមបង្ហាញអំពីវិធីសាស្ដ្រ set ដែលមានដូចខាងក្រោម ៖
- setDate() គឺជាវិធីសាស្ដ្រដែលវាធ្វើការកំនត់ថ្ងៃទីបច្ចុប្បន្នដើម្បីដាក់បង្ហាញ
- setFullYear() ជាវិធីសាស្ដ្រដែលវាធ្វើការកំនត់នូវឆ្នាំបច្ចុប្បន្នដើម្បីបង្ហាញ
- setDay() ជាវិធីសាស្ដ្រដែលវាកំនត់ថ្ងៃណាមួយក្នុង១សប្ដាហ៏ដើម្បីបង្ហាញ
- setHours() ជាវិធីសាស្ដ្រដែលវាកំនត់ម៉ោងបច្ចុប្បន្នដើម្បីបង្ហាញ
- setMilliseconds() ជាវិធីសាស្ដ្រដែលកំនត់មីលីវិនាទីបច្ចុប្បន្នដើម្បីបង្ហាញ
- setMinutes() ជាវិធីសាស្ដ្រដែលវាកំនត់យកនាទីដើម្បីបច្ចុប្បន្នមកបង្ហាញ
- setSeconds() ជាវិធីសាស្ដ្រដែលកំនត់យកវិនាទីបច្ចុប្បន្នមកបង្ហាញ
- setTime() ជាវិធីសាស្ដ្រដែលវាកំនត់យកម៉ោងដើម្បីបង្ហាញ
- setMonth() ជាវិធីសាស្ដ្រដែលវាកំនត់យកខែណាមួយមកបង្ហាញ
៤) លទ្ធផលនៃវិធីសាស្ដ្រ set
ខាងក្រោមនេះជាលទ្ធផលក្រោយពីបញ្ចប់ការសរសេរកូដខាងលើ ហើយកន្លែងដែលមានបន្ទាត់ក្រហមគឺជាទិសដៅនៃកូដដែលយើងបានសរសេរនៅខាងលើនេះ ។