របៀបប្រើប្រាស់កាលបរិច្ឆេទក្នង Javascript

កាលបរិច្ឆេទគឺជាការកំនត់ពេលវេលាមួយសំរាប់ធើ្វការតាមដានរាល់ចំនួនថ្ងៃក្នុងសប្ដាហ៍ ក្នុងខែ និងក្នុង ឆ្នាំដើម្បីយើងងាយស្រួលក្នុងការដាក់កាលវិភាគ ដឹងអំពីព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត។ TechFree សូមបង្ហាញអំពីការដាក់កាលបរិច្ឆេទនៅក្នុងគេហទំព័រដោយប្រើប្រាស់ Javascript ។

យើងខ្ញុំសូមបង្ហាញអំពីរបៀបដាក់កាលបរិច្ឆេទនៅលើគេហទំព័រដោយប្រើប្រាស់ Javascript ដោយប្រើប្រាស់ជាមួយនឹងវិធីសាស្ដ្រ២គឺ get និង set ដូចខាងក្រោម ៖

១) កូដ Javascript ជាមួយវិធីសាស្ដ្រទាញយក (get)

មុននឹងធ្វើការសរសេរកូដយើងខ្ញុំសូមបង្ហាញអំពីវិធីសាស្ដ្រ (Method) មួយចំនួនអំពីកាលបរិច្ឆេទនេះ ៖

  • getDate() គឺជាវិធីសាស្ដ្រដែលវាធ្វើការចាប់យកថ្ងៃទីបច្ចុប្បន្នមកបង្ហាញ
  • getFullYear() ជាវិធីសាស្ដ្រដែលវាធ្វើការចាប់យកឆ្នាំបច្ចុប្បន្នមកបង្ហាញ
  • getDay() ជាវិធីសាស្ដ្រដែលវាចាប់យកថ្ងៃក្នុង១សប្ដាហ៏មកបង្ហាញ
  • getHours() ជាវិធីសាស្ដ្រដែលវាចាប់យកម៉ោងបច្ចុប្បន្នមកបង្ហាញ
  • getMilliseconds() ជាវិធីសាស្ដ្រដែលវាចាប់យកជាមីលីវិនាទីមកបង្ហាញ
  • getMinutes() ជាវិធីសាស្ដ្រដែលវាចាប់យកនាទីមកបង្ហាញ
  • getSeconds() ជាវិធីសាស្ដ្រដែលវាចាប់យកវិនាទីមកបង្ហាញ
  • getTime() ជាវិធីសាស្ដ្រដែលវាចាប់យកម៉ោងមកបង្ហាញ
  • getMonth() ជាវិធីសាស្ដ្រដែលវាចាប់យកខែមកបង្ហាញ

*** ចំណាំៈ វិធីសាស្ដ្រទាំងអស់គឺចាប់យកថ្ងៃខែឆ្នាំនិងម៉ោងទៅតាមកុំព្យូទ័ររបស់យើង

– index.html

ndate1

– style.css

ndate2

 

២) លទ្ធផលនៃវិធីសាស្ដ្រ get

ក្រោយពីបញ្ចប់ការសរសេកូដរួចមកយើងនឹងបានលទ្ធផលដែលបង្ហាញនូវថ្ងៃខែឆ្នាំបច្ចុប្បន្នដូចខាងក្រោម ៖

ndate3

៣) កូដ Javascript ជាមួយវិធីសាស្ដ្រកំនត់ (set)

យើងខ្ញុំសូមបង្ហាញអំពីវិធីសាស្ដ្រ set ដែលមានដូចខាងក្រោម ៖

  • setDate() គឺជាវិធីសាស្ដ្រដែលវាធ្វើការកំនត់ថ្ងៃទីបច្ចុប្បន្នដើម្បីដាក់បង្ហាញ
  • setFullYear() ជាវិធីសាស្ដ្រដែលវាធ្វើការកំនត់នូវឆ្នាំបច្ចុប្បន្នដើម្បីបង្ហាញ
  • setDay() ជាវិធីសាស្ដ្រដែលវាកំនត់ថ្ងៃណាមួយក្នុង១សប្ដាហ៏ដើម្បីបង្ហាញ
  • setHours() ជាវិធីសាស្ដ្រដែលវាកំនត់ម៉ោងបច្ចុប្បន្នដើម្បីបង្ហាញ
  • setMilliseconds() ជាវិធីសាស្ដ្រដែលកំនត់មីលីវិនាទីបច្ចុប្បន្នដើម្បីបង្ហាញ
  • setMinutes() ជាវិធីសាស្ដ្រដែលវាកំនត់យកនាទីដើម្បីបច្ចុប្បន្នមកបង្ហាញ
  • setSeconds() ជាវិធីសាស្ដ្រដែលកំនត់យកវិនាទីបច្ចុប្បន្នមកបង្ហាញ
  • setTime() ជាវិធីសាស្ដ្រដែលវាកំនត់យកម៉ោងដើម្បីបង្ហាញ
  • setMonth() ជាវិធីសាស្ដ្រដែលវាកំនត់យកខែណាមួយមកបង្ហាញ

ndate4

 

 

៤) លទ្ធផលនៃវិធីសាស្ដ្រ set

ខាងក្រោមនេះជាលទ្ធផលក្រោយពីបញ្ចប់ការសរសេរកូដខាងលើ ហើយកន្លែងដែលមានបន្ទាត់ក្រហមគឺជាទិសដៅនៃកូដដែលយើងបានសរសេរនៅខាងលើនេះ ។

ndate5