របៀបប្រើ Crossposting នៅលើទំព័រហ្វេសបុកផែក (Page)
កាលពីអត្ថបទមុន Techfree បានលើកបង្ហាញអំពី របៀបកំណត់មិនអោយអ្នកដ៏ទៃផុសលើទំព័រហ្វេសបុក Page របស់អ្នក។ នៅក្នុងអត្ថបទនេះយើងនឹងលើកបង្ហាញអំពី របៀបប្រើ Crossposting នៅលើទំព័រហ្វេសបុកផែក។
Crossposting គឺជាវិធីមួយដើម្បីចែករំលែកនូវវីដេអូទៅកាន់ទំព័រហ្វេសបុកជាច្រើនទៀត។ Crossposting អាចកើតឡើងបានលុះត្រាតែទំព័រទាំងពីរនោះបានបន្ថែម (Add) គ្នាទៅវិញទៅមក។ អ្នកអាចគ្រប់គ្រងទៅលើវីដេអូមួយណាដែលអ្នកចង់ធ្វើការ crosspost។ នៅពេលដែលទំព័រមួយ crossposts វីដេអូរបស់អ្នកពួកគេនឹងអាចមើលឃើញ video insights សម្រាប់ការផុសរបស់ពួកគេ។
សូមធ្វើតាមការណែនាំដូចខាងក្រោម៖
១) ធ្វើការពិនិត្យចូល (Login) ទៅហ្វេសបុក ហើយទៅកាន់ទំព័ររបស់លោកអ្នក។ បន្ទាប់មកចុចលើ Setting រួចចុចលើ Crossposting (ដូចរូប)
២) បន្ទាប់មកលោតផ្ទាំងមួយដើម្បីបន្ថែមទំព័រហ្វេសបុកមួយផ្សេងទៀត។ កាលណាទំព័រហ្វេសបុកនោះមិនទាន់បានបន្ថែមទំព័រហ្វេសបុកអ្នកនៅក្នុងទំព័ររបស់គេទេ វានឹងបង្ហាញ “This page doesn’t added yours” បន្ទាប់មកអ្នកចុចនៅលើសញ្ញតំណភ្ជាប់ (ដូចរូប)
៣) បន្ទាប់មកនឹងបង្ហាញផ្ទាំងមួយជាមួយនឹងតំណភ្ជាប់ដែលអ្នកត្រូវចំលង (copy) ហើយផ្ញើរតាមរយៈអ៊ីម៉ែល ឬ Messenger ទៅកាន់ Admin នៃទំព័រម្ខាងទៀតដែលអ្នកចង់បន្ថែមនៅក្នុងទំព័ររបស់អ្នក
- ចំណែកឯភាគីម្ខាងទៀត កាលណាគេចុចលើតំណភ្ជាប់ដែលអ្នកបានផ្ញើរទៅ នោះនឹងបង្ហាញដូចរូបខាងក្រោម។ រួចភាគីម្ខាងទៀតគ្រាន់តែចុចលើប៊ូតុង Add ជាការស្រេច។
៤) បន្ទាប់មកយើងទៅកាន់ទំព័រហ្វេសបុកយើងវិញ ហើយធ្វើការផុសវីដេអូដែលយើងចង់ផុស។ ហើយចុចលើ Crossposting បន្ទាប់មកចុចនៅត្រង់ Allow ដើម្បីធ្វើការ Crossposting ទៅលើទំព័រហ្វេសបុកណាដែលអ្នកបានបន្ថែម។ រួចហើយរង់ចាំរហូតដល់របារខាងក្រោមដំណើរការដល់ ១០០% ហើយអ្នកចុចប៊ូតុង Publish ដើម្បីផុសវីដេអូរបស់អ្នក។
- ចំណែកឯ Admin ទំព័រហ្វេសបុកម្ខាងទៀត គេនឹងឃើញផ្ទាំងព័ត៌មានមួយដែលបង្ហាញថាអ្នកបានផុសនូវវីដេអូថ្មីមួយដែលបានដាក់ Crossposting ទៅលើគេ។ រួចគេនឹងចុច See videos ដើម្បីមើលវីដេអូនោះ
- ហើយបើគេមើលវីដេអូនោះហើយ គេចង់ផុសនៅលើទំព័ររបស់គេ គ្រាន់តែចុចប៊ូតុង New Post with this Video
- បន្ទាប់មកគេអាចធ្វើការកែប្រែ ការពិពណ៌នាឫក៏អាចយកតាមអ្វីដែលអ្នកបានផុស។ រួចគេចុចលើប៊ូតុង Publish ជាការស្រេច នោះគេនឹងអាចឃើញវីដេអូដែលអ្នកបានផុសនៅលើទំព័រហ្វេសបុករបស់អ្នក នៅលើទំព័រហ្វេសបុករបស់គេផងដែរ។