ស្វែងយល់ពី Fail Over Protection របស់ Mikrotik Router
Fail-over Protection ជាមេកានិចមួយសម្រាប់ប្រើប្រាស់ក្នុងការ Backup អោយគ្នាទៅវិញទៅមកកុំអោយដាច់ឬកុំអោយខូចនៅពេលមានបញ្ហាអ្វីមួយកើតឡើង ដូចជាការប្រើប្រាស់ អ៊ីនធឺណិត ក្រុមហ៊ុន២ផ្សេងគ្នាដើម្បីជំនួសនៅពេលដែល អ៊ីនធឺណិតមួយដាច់ឬមានបញ្ហារអាក់រអួលជាដើម។
ខាងក្រោមនេះជាការប្រើប្រាស់ Fail-over protection របស់ Mikrotik Router ដែលមាន អ៊ីនធឺណិត២ផ្សេងគ្នា
មុនដំបូងរៀបចំ WAN Port ជាមុនសិនដោយដាក់ឈ្មោះកុំអោយច្រលំគ្នា និងចាប់យក ip address ចេញពី dhcp-server
ជំហ៊ានបន្ទាប់មកទៀតគឺចាប់ផ្តើមដាក់ IP Address នៅលើ LAN Interface និង បង្កើត DHCP-Server សម្រាប់ប្រើប្រាស់ក្នុង LAN ដោយបង្កើត IP Pool និង DHCP-Server ព្រមទាំងដាក់ DNS Server ផងដែ
បន្ទាប់មកទៀតត្រូវ Route អោយ LAN អាចAccessទៅណិតវើកខាងក្រៅបាន
បន្ទាប់ពីបានរៀបចំត្រឹឹមត្រូវហើយអ្នកអាច Tracert មើលថាតើវាដើតាមផ្លូវណា ដោយធ្វើតេសន៏ដូចរូបខាងក្រោមនេះ
រូបខាងលើនេះវាចេញតាម WAN-2
បន្ទាប់មកទៀតអ្នកអាចធ្វើតេសន៏បាននៅពេលដែលអ្នក បិទ WAN-2 ហើយតើចាំមើលវាចេញតាមច្រកណាម្តង
នៅពេលដែលយើងបិទច្រក WAN-2 មួយវានិងដើរទៅតាមច្រក WAN-1 វិញ។
ប្រសិនបើអ្នកអោយវាដើរតាមច្រកណាមុនគេអ្នកអាចកំណត់នៅក្នុង Default Gateway prefer-source បានដោយកំណត់ Distance របស់វាប្រសិនបើ Distance ១ អាទិភាពមុនគេ បើ ២ សម្រាប់បន្ទាប់។