នៅក្នុងអត្ថបទមុន Techfree បានលើកបង្ហាញអំពី របៀបកំណត់តួនាទីអ្នកប្រើ (User Role) សម្រាប់ទំព័រហ្វេសបុក។ ហើយនៅក្នុងអត្ថបទនេះយើងនឹងលើកបង្ហាញអំពី របៀបកំណត់មិនអោយអ្នកដ៏ទៃផុសលើទំព័រហ្វេសបុក (Facebook Page) របស់អ្នក។
១) ដំបូងចូលទៅទំព័រហ្វេសបុក ហើយចុចនៅលើ “Setting” (ដូចក្នុងរូប)
២) ចុច “Edit” នៅត្រង់ “Visitor Posts” (ដូចក្នុងរូប)
៣) ជ្រើសរើសការកំណត់ទាំងនេះជាពិសេសចុងក្រោយដែលអនុញ្ញាតឱ្យអ្នកដើម្បីអនុម័តឱ្យអ្នកទស្សនាដាក់ការផុសរបស់ពួគគេទាំងអស់។ ចុចលើ “Disable posts by people on the page” ដើម្បីកំណត់មិនអោយអ្នកដ៏ទៃផុសលើទំព័រហ្វេសបុក (Facebook Page) របស់អ្នក
៤) ចុច “Save Changes” ហើយបិទដើម្បីបញ្ចប់ការកំណត់ទាំងនេះ។ អ្នកនឹងទទួលបានសាររាល់ពេលដែលមាននរណាម្នាក់ព្យាយាមដើម្បីផុសអ្វីមួយទៅកាន់ទំព័ររបស់អ្នក, ហើយអ្នកនឹងមានឱកាសដើម្បីកំណត់ឱ្យវាផុស ឬមិនផុស។