ការប្រើប្រាស់ Mikrotik សម្រាប់ ក្រុមហ៊ុនតូចៗ

បច្ចុប្បន្ននេះ អ៊ីនធឺណិតមានស្ទើគ្រប់ផ្ទះ តែម្ចាស់ផ្ទះតែងតែនិយាយថា អ៊ីនធឺណិតមិនដើរទាល់តែ បិទបើក Router ឬ ដកភ្លើង Router ចេញ។ មិនតែប៉ុណ្ណោះថែមទាំងនិយាយថាអ៊ីនធឺណិតក្រុមហ៊ុននេះប្រើមិនកើត ក្រុមហ៊ុននោះប្រើមិនកើតផងដែរ។បើទោះជាយ៉ាងណាបញ្ហាទាំងនេះវាកើតមានឡើងដោយសារតែ Router នៅតាមផ្ទះរបស់យើងវាក្តៅធ្វើអោយវាលែងដើរឬដើរគាំងដោយប្រការណាមួយ។

Mikrotik ត្រូវបានគេនិយមប្រើប្រាស់ជំនួសអោយ Router ដែលផលិតនៅប្រទេសចិន ព្រមទាំងអាចគ្រប់គ្រងបានល្អជាង ទៀតផងដូចជា ការកំណត់ ល្បឿនទៅកាន់ អ៊ីនធឺណិត និងល្បឿននៅក្នុង ណិតវើកជាដើម។

ខាងក្រោមនេះជា ការប្រើប្រាស់ Mikrotik ដើម្បីចែកចាយអ៊ីនធឺណិតតាមផ្ទះ ឬក្រុមហ៊ុនតូចៗជាដើម។

ជំហ៊ានដំបូងសន្មត់ថា  WAN Port ទទួលបាន IP Address ពី DHCP-Server និង ប្តូឈ្មោះ Interface Card ដើម្បីងាយស្រួលចំណាំ

បន្ទាប់មកត្រូវរៀបចំ DHCP-Server នៅក្នុង Router មួយដើម្បីអោយ Router អាច បោះ IP Address ទៅកាន់ Computer /Device បានដោយមិនចាំបាច់ដាក់ Static IP Address

បន្ទាប់មកទៀត ត្រូវ Route អោយ LAN Address អាច Access ទៅកាន់ ណិតវើកខាងក្រៅបានដោយប្រើប្រាស់ Command ដូចខាងក្រោមនេះ

និងបន្ថែម DNS Server IP ដើម្បីអោយ Computer អាច Access តាមរយះ name server ដូចជា www.google.com ជាដើម។

ip firewall nat add action=masquerade chain=srcnat src-address=192.168.5.0/24 out-interface=WAN

បន្ទាប់ពីបានតម្លើងរួចរាល់ចប់សព្វគ្រប់ហើយអាច Print មើលថាតើត្រឹមត្រូវឬទេ

ចំពោះ ការ Route អាច អោយវា Route ចេញតាម Interface name ឬ Route ចេញតាម រយះ IP Address ។ បើ WAN Port របស់អ្នកប្រើប្រាស់ Interface PPoE Connection គួរតែ Route ចេញតាមរយះ Interface។

ប្រសិនបើ អ្នកប្រើប្រាស់ public IP សូមកុំប្រើប្រាស់ Interface គួរតែប្រើប្រាស់ Route តាមរយះ IP ដើម្បីទុកថ្ងៃក្រោយយើងអាច ធ្វើ DNAT/PNAT តាមរយះ public IP ផ្សេងនៅលើ Port WAN តែមួយ។

បញ្ជាក់ Mikrotik អាចដាក់ Public IP ច្រើននៅលើ Interface តែមួយ និងអាច Route ចេញតាមរយះ public IP ផ្សេងគ្នា។

ប្រសិនបើចង់លុប Route អាចប្រើប្រាស់ command ដូចខាងក្រោម

ip firewall nat remove 0

ប្រសិនបើចង់ Disable វាបណ្តោះអាសន្នតែមិន Remove អាចប្រើប្រាស់ Command ដូចខាងក្រោមនេះ

ip firewall nat disable 0

 

ខាងក្រោមនេះ ជាការ ប្រើប្រាស់ អ៊ីនធឺណិតតាមរយះការ Share ចេញពី Router

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version