នៅក្នុងHTMLយើងអាចបង្កើតផែនទីនៅលើរូបភាពបានដើម្បីធ្វើកំណត់គោលដៅនៃទីតាំងណាមួយបានដើម្បីមានភាពងាយស្រួលសំរាប់អ្នកប្រើប្រាស់ក្នុងការស្វែងរកទីតាំងនោះ។
ឧទាហរណ៍៖
ដើម្បីអាចប្រើរូបភាពផែនទីបានយើងត្រូវសរសេរcode HTMLខ្លះដូចក្នុងរូបខាងលើនេះ។
– នៅបន្ទាត់ទី៩គឺសំរាប់ដាក់រូបភាពដែរមានទទឹង៥០%និងបណ្តោយ៥០%ហើយនៅក្នុងនោះមានពាក្យ usemap=”#khmermap” គឺជា id សំរាប់យកទៅប្រើជាមួយcodeសំរាប់បង្កើតរូបភាពផែនទី(map tag HTML)។
– នៅបន្ទាត់ទី១២ជាcodeសំរាប់បង្កើតរូបភាពផែនទីដោយប្រើ(map tag HTML)។
– នៅបន្ទាត់ទី១៣និង១៥គឺជាកន្លែងសំរាប់កំណត់ទំហំនិងតំណទៅគេហទំព័ររបស់អ្នក។
– shape=”rect” សំរាប់កំណត់រូបរាងរបស់រូបភាពផែនទីរបស់អ្នកជារាងជ្រុង។
– shape=”circle” សំរាប់ធ្វើការកំណត់រូបភាពផែនទីរបស់អ្នកមានរាងមូល។
– coords=”” ជាកន្លែងសំរាប់កំណត់ទំហំរូបភាពផែនទីរបស់អ្នក។ អ្នកអាចប្រើកម្មវិធី Photoshop ឬ GIMP ឬ Image Map ដើម្បីកំណត់តំលៃនេះ។
– href=”” ជាកន្លែងតំណសំរាប់ទៅកាន់គេហទំព័ររបស់អ្នក។
ខាងក្រោមនេះជាលទ្ធផល៖