របៀបភ្ជាប់ទៅកាន់ Database តាមរយៈ PDO ជាមួយនឹង PHP
ដើម្បីប្រើ PDO បាន PHP របស់អ្នកត្រូវតែមាន version 5.0 ឡើងទៅ។ ខាងក្រោមនេះ Techfree នឹងបង្ហាញពីរបៀបភ្ជាប់ទៅកាន់ Database តាមរយៈ PDO ជាមួយនឹង PHP៖
១. ត្រូវបើក Web Server របស់អ្នក ឧទាហរណ៏ Warm , Xampp, Mamp(សម្រាប់ Mac OS)
២. បង្កើតឯកសារ PHP មួយ។ ឧទាហរណ៏ connection.php អ្នកត្រូវដឹងថា Hostname របស់អ្នកជាអ្វី? , ឈ្មោះ និងលេខសម្ងាត់សម្រាប់ចូលទៅកាន់ Database ជាអ្វី? ហើយចង់ភ្ជាប់ទៅកាន់ Database មួយណា?
មើលឧទាហរណ៏ខាងក្រោម៖
+ $username = ‘root’; គឺជាឈ្មោះដែលប្រើដើម្បីចូលទៅកាន់ Database phpmyadmin។ root ជាឈ្មោះសម្រាប់ចូលទៅកាន់Database របស់ខ្ញុំ។
+ $password = ”; password ស្មើទទេមានន័យថាមិនមានលេខសម្ងាត់។ ឧទាហរណ៏ បើ Database phpmyadmin របស់អ្នកមានលេខសម្ងាត់ 12345 អ្នកត្រូវសរសេរថា $password = ‘12345’;
+ $dbname = ‘techfree’; គឺជាឈ្មោះ Database ដែលអ្នកចង់ភ្ជាប់ទៅ។ techfree ជាឈ្មោះ Database របស់ខ្ញុំ។
នៅជួរទី៩នៃកូដ គឹជាកូដសម្រាប់ភ្ជាប់ទៅកាន់តាមរយៈ PDO class ទៅកាន់Database។
ចំណេែកឯកូដនៅជួរទី១០ មានន័យថាបោះ error របស់ PDO ទៅកាន់ Exception.
ជួរទី ១១ គឺសម្រាប់បង្ហាញនៅលើកម្មវិធីបើកវេបសាយ(Browser) នៅពេលដែលអ្នកភ្ជាប់ទៅកាន់ Database ជោគជ័យ។
ជួរទី ១៣ $dbh = null; គឹដើម្បីផ្តាច់ Connection វិញ។
ចូលទៅកាន់កម្មវិធីសម្រាប់បើកវេបសាយ(Browser) ហើយចូលទៅកាន់ទៅទីតាំងដែលអ្នកបានរក្សាទុក connection.php បើអ្នកឃើញលិទ្ធិផលដូចរូបខាងក្រោម មានន័យថាអ្នកអាចភ្ជាប់ទៅកាន់Databaseបានជោគជ័យ។