Network Time Protocol មានប្រយោជន៏សម្រាប់ Sysadmin

សព្វថ្ងៃនេះ System ភាគច្រើន ៩៩ភាគរយប្រើប្រាស់ជា Client Server និង អ៊ីនធឺណិតដែលយើងប្រើប្រាស់រាល់ថ្ងៃ។ម៉ោងសម្រាប់ប្រើប្រាស់នៅក្នុង Computer ឬ Server ពិតជាមានសារៈសំខាន់ណាស់ គ្រាន់តែយើងមិនសូវចាប់អារម្មណ៏។

នៅពេលដែលម៉ោងនៅលើកុំព្យុទ័ររបស់យើងដំណើរការមិនត្រូវគ្នាជាមួយម៉ោងរបស់ Google យើងមិនអាចស្វែងរកទិន្នន័យនៅក្នុង Google បានទេ។ នៅពេលដែលម៉ោងរបស់កុំព្យូទ័រយើងដើរខុសកម្មវិធីមួយចំនួនដំណើរការមិនបានជាដើម។មានបញ្ហាជាច្រើនផ្សេងៗទៀតដូជានៅក្នុងធនាគារជាដើមប្រសិនបើ Server/Client ទាំងអស់ដំណើរការមិនត្រូវគ្នាក្នុងរយះពេលតែ២០នាទីឬ១០នាទី ច្បាស់ជាមានបញ្ហា Transaction ខុសម៉ោងគ្នាច្រើននាំអោយពិបាកធ្វើការស្វែងរកទិន្នន័យ។

ntp-server-client

ប្រភពរូបភាព http://wadhahdaouehi.tn/

Time Server ជា Service មួយដែលបង្កើតមកដើម្បីអោយ Computer ទាំងអស់អាចចាប់យក Server នោះធ្វើជាគោលដើម្បីផ្ទៀងផ្ទាត់អោយប្រាកដថានៅក្នុងក្រុមហ៊ុនមួយឬណិតវើកមួយមានម៉ោងដូចគ្នា។ Time Server ត្រូវមានទំនាក់ទំនងជាមួយ Server ផ្សេងដែលជាប្រភេទ public Time Server ដើម្បីទទួលបានម៉ោងដូចៗគ្នា។

ខាងក្រោមនេះជារបៀប Configure Time Server នៅក្នុង Linux CentOS 7 ដើម្បីអោយវាផ្ទៀងផ្ទាត់ម៉ោងអោយត្រូវគ្នាជាមួយ Internet។  ចំពោះ Microsoft Windows Server NTP មានស្រាប់តម្លើងពី Server Manager បាន។ ចំពោះ linux ត្រូវដោនឡូត package ដូចខាងក្រោម

yum install ntp

បន្ទាប់មកទៀតចូលទៅកែfile ខាងក្រោម /etc/ntp.conf រួចហើយថែម 2.kh.pool.ntp.org

ntp-kh

បន្ទាប់មកទៀត យើងអាច Restart service ntpd

systemctl restart ntpd

បន្ទាប់មកទៀតចូលទៅកែនៅក្នុង Client windows 7 សម្រាប់តេសន៏មើលថាតើ ម៉ោងត្រូវបាន Synchronized ជាមួយគ្នាបានឬទេ?

timezone-sync

សម្រាប់ Router ឬ Device ផ្សេងៗធ្វើបានដូចគ្នាដោយគ្រាន់តែយក IP Address របស់ NTP Server ទៅប្រើប្រាស់ជាការស្រេច។ តែត្រូវប្រាកដថាអ្នកបានបើកច្រកFirewall អោយ ntp protocol ធ្វើការបាន និងត្រូវដឹងថា ntp server ប្រើប្រាស់ port លេខ 123 និង protocol udp។