របៀបដាក់ប៊ូតុង Share ជាមួយ Facebook, Google plus, LinkedIn and Twitter នៅក្នុងគេហទំព័រ

ដើម្បីឲ្យគេហទំព័ររបស់ខ្លួនឆាប់មានភាពល្បីល្បាញគឺយើងត្រូវចេះធើ្វការទំនាក់ទំនងជាមួយនឹងបណ្ដាញសង្គមដើម្បីចែករំលែកទៅដល់អ្នកទស្សនាជាច្រើនទៀតឲ្យកាន់តែស្គាល់គេហទំព័ររបស់យើងច្បាស់ ។ TechFree សូមលើកយកការបង្កើតប៊ូតុងចែករំលែក (Share Button) នៅលើគេហទំព័រជាមួយនឹងបណ្ដាញសង្គមដូចជា៖ Facebook, Google Plus, LinkedIn និង Twitter ។១) ប៊ូតុង Share ជាមួយ Facebook

សូមចូលទៅកាន់គេហទំព័រ www.developer.facebook.com ដើម្បីអាននូវឯកសារនិងទទួលកូដ

fb1

នៅក្នុងរូបភាពនេះបង្ហាញថាដំបូងយើងត្រូវដាក់អាស័យដ្ឋាន (URL) របស់គេហទំព័ររបស់យើង។ ឧទាហរណ៍  https://www.techfree.info/ ។ បន្ទាប់មកទៀតយើងអាចធ្វើការជ្រើសរើសប្រភេទប៊ូតុង និងរូបរាង(Layout) ដែលយើងចង់បាន។ ចុងក្រោយចុចប៊ូតុង Get Code ដើម្បីទទួលកូដ។

fb3

 

នៅត្រង់ Javascript SDK ជាកូដដែលប្រើ HTML និង Javascript រឺក៏យើងអាចប្រើនូវកូដ IFrame របស់ Facebook តែម្ដងព្រោះវាខ្លីនិងងាយស្រួលចម្លងកូដទាំងនេះទៅដាក់ត្រង់កន្លែងដែលយើងចង់បង្ហាញជាការស្រេច ។ ខាងក្រោមនេះជាគំរូ ៖

fb4

លទ្ធផលនៃកូដខាងលើ៖

fb5fb6

២) ប៊ូតុង Share ជាមួយ Google Plus

ចំពោះការចែករំលែកតាម Google Plus ក៏មិនខុសពី Facebook ដែរគឺចូលទៅកាន់ www.developer.google.com

ដើម្បីអាននូវការណែនាំនិងទទួលយកនូវកូដ ។

g1

រូបភាពខាងលើគឺយើងត្រូវជ្រើសរើសប្រភេទ  កំនត់ទំហំប៊ូតុងនិងដាក់អាស័យដ្ឋានគេហទំព័រមុនពេលយកកូដមកប្រើប្រាស់។ បន្ទាប់មកទៀតយើងត្រូវយកកូដខាងលើទៅដាក់ត្រង់កន្លែងណាមួយដែលយើងចង់បង្ហាញនៅលើគេហទំព័រ។

  • កូដនៅត្រង់បន្ទាត់ទី 53 គឺជាប៊ូតុងចែករំលែករបស់ Google Plus
  • កូដនៅត្រង់បន្ទាត់ទី 58 គឺជាបណ្ណាល័យ (Library) នៃ Javascript របស់ Google Plus

g2

នេះជាលទ្ធផលនៃកូដខាងលើ៖

g3

៣) ប៊ូតុង Share ជាមួយ LinkedIn

ដូចគ្នាទៅនឹង Facebook និង Google Plus ដែរ ដើម្បីបង្កើតប៊ូតុង Share បានគឺយើងត្រូវចូលទៅកាន់ www.developer.linkedin.com រួចហើយចូលទៅកាន់ពាក្យ Share on LinkedIn នៅលើ Menu រួចហើយចុចលើពាក្យ Plugins បន្ទាប់មកចុចលើពាក្យ Share Plugin Generator ។ មើលរូបខាងក្រោម ៖

lin2

ខាងក្រោមនេះជាកន្លែងអោយយើងដាក់តំណភ្ជាប់ និងភាសាដើម្បីទាញយកកូដ៖

lin3

នៅត្រង់ប៊ូតុង Get Code គឺយើងត្រូវចម្លងទៅដាក់កន្លែងដែលយើងចង់បង្ហាញនៅលើគេហទំព័រ៖

lin4

  • បន្ទាត់ទី 54 ជាកូដសំរាប់ប៊ូតុង Share របស់ LinkedIn
  • បន្ទាត់ទី 60 ជាបណ្ណាល័យ (Library) នៃ Javascript របស់ LinkedIn

lin6

នេះជាលទ្ធផលរបស់ប៊ូតុង Share នៅលើគេហទំព័រ៖

lin7

៤) ប៊ូតុង Share ជាមួយនឹង Twitter

Twitter ក៏ជាបណ្ដាញសង្គមមួយដ៏ពេញនិយមផងដែរ រីឯការចែករំលែកនៅលើគេហទំព័រទៅកាន់ Twitter ក៏ធ្វើដូចជាបណ្ដាញសង្គមខាងលើដែរ។ ដើម្បីចូលទៅបង្កើតប៊ូតុងចែករំលែក (Share) ជាមួយ Twitter គឺយើងត្រូវចូលទៅកាន់ www.dev.twitter.com ដើម្បីមើលការណែនាំនិងយកកូដមកប្រើប្រាស់។ បន្ទាប់ពីចូលទៅកាន់អាស័យដ្ឋានខាងលើនោះយើងនឹងឃើញផ្ទាំងដូចខាងក្រោមរួចហើយយកពាក្យថា Tweet button generator ។

tweet1

នៅក្នុង Tweet button gernerator គឺយើងត្រូវជើ្រសរើសយកផ្ទាំង Twitter Buttons

tweet2

បន្ទាប់មកវានឹងចេញផ្ទាំងមួយហើយរើសយក Share Button

tweet3

ចម្លងកូដខាងក្រោមទៅដាក់នៅក្នុងគេហទំព័ររបស់យើង

tweet4

នៅត្រង់កន្លែងដែលគូសបន្ទាត់ក្រហមពីក្រោមត្រូវដាក់ឈ្មោះគេហទំព័ររបស់យើង។ សូមមើលកូដខាងក្រោម៖

  • នៅត្រង់បន្ទាត់ 55 គឺជាកូដប៊ូតុង Share ទៅកាន់ Twitter នៅលើគេហទំព័ររបស់យើង
  • បន្ទាត់ទី 62 ជាបណ្ណាល័យ(Library) នៃ Javascript របស់ Twitter

tweet5

នេះជាលទ្ធផលនៃកូដខាងលើ៖

tweet6