របៀបការពារគេហទំព័រមិនឲ្យគេថតចំលងអត្ថបទ

នៅលើគេហទំព័រនីមួយៗតែងតែមានព័ត៌មាន ឬអត្ថបទផ្សេងៗសំរាប់ដាក់នៅលើគេហទំព័រនោះជាពិសេសគេហទំព័រដែរស្តីអំពីព័ត៌មាន ឬគេហទំព័រដែរធ្វើការបង្រៀន ឬអប់រំផ្សេងៗ។ ខាងក្រោមនេះជាវិធីសាស្រ្តក្នុងការការពារគេហទំព័ររបស់អ្នកពីការលួចចំលងព័ត៌មាន ឬអត្ថបទ តាមរយៈ Ctrl +C ។ ទោះជាយ៉ាងណាក៏ដោយវិធីនេះមិនអាចការពារការថតចំលងទាំងស្រុងនោះទេ ព្រោះចំពោះអ្នកចេះ IT គេអាចរកវិធីផ្សេងពីនេះដើម្បីថតចំលង តែក៏ជាវិធីធ្វើឲ្យអ្នកដែរចង់ថតអត្ថបទរបស់យើងមានផលលំបាកខ្លះៗដែរ។

ខាងក្រោមនេះជាវិធីសាស្ត្រក្នុងការការពារគេហទំព័ររបស់អ្នក៖

១) លោកអ្នកត្រូវធ្វើការទាញយកនូវកម្មវិធីជំនួយមួយសិនតាមរយៈដំណមួយនេះ https://github.com/jaschahal/jctextcopyprotector ។

 

២) នៅពេលដែរអ្នកបានធ្វើការទាញយកកម្មវិធីជំនួយនោះរួចរាល់ហើយអ្នកត្រូវធ្វើការពន្លាឯកសារ .rar នោះសិនហើយនៅក្នុងថតឯកសារនោះគេមានឯកសារបីដែរមានឈ្មោះដូចជា README.mdjctextcopyprotector.js និង jquery-disable-content-copy.html ។ នៅក្នុងនោះឯកសារ jquery-disable-content-copy.html ដែលជាឧទាហរណ៍សំរាប់ប្រើប្រាស់កម្មវិធីជំនួយនេះនឹងឯកសារមួយទៀតគឺ  jctextcopyprotector.js គឺជាឯកសារដែរមាន កូដសំរាប់ការពារគេហទំព័ររបស់អ្នកបាន ហើយអ្នកត្រូវយកឯកសារទាំងនោះទៅដាក់បញ្ចូលក្នុង code របស់គេហទំព័ររបស់អ្នក ។ ខាងក្រោមនេះជាឧទាហរណ៍ពីវិធីប្រើប្រាស់ តែរូបខាងក្រោមនេះមិនមែនជារូបពេញលេញនៃ ឯកសារ jctextcopyprotector.js ទេគឺខ្ញុំលើកយកតែចំនុចដែរត្រូវនិយាយអំពីលក្ខណៈនៃកម្មវិធីជំនួយនេះយកមកបង្ហាញប៉ុណ្ណោះ ។

ខាងក្រោមនេះជាការណែនាំក្នុងការបញ្ចូលឯកសារ jctextcopyprotector.js និងសរសេរកូដនៅក្នុងគេហទំព័ររបស់អ្នក៖

– នៅបន្ទាត់ទី៨គឺជាការបញ្ចូលឯកសារ jctextcopyprotector.js នៅក្នុងកូដគេហទំព័ររបស់អ្នក ។

– នៅបន្ទាត់ទី២០ដល់២៥គឺជាកូដសំរាប់ធ្វើការការពារគេហទំព័ររបស់អ្នកពីការលួចរបស់អ្នកចូលមើល ។

ខាងក្រោមនេះជាលទ្ធផលនៅពេលដែលមានគេព្យាយាមលួចអត្ថបទឬព័ត៌មាននៅលើគេហទំព័ររបស់អ្នក៖

 

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version