របៀបបង្កើតទំព័រ (page) នៅក្នុង Facebook

ហ្វេសបុក (Facebook) គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏ធំបំផុតលើពិភពលោក ដែលមនុស្សទូទៅបានស្គាល់ ហើយនិងកំពុងប្រើប្រាស់វាជារៀងរាល់ថ្ងៃ ក្នុងការទំនាក់ទំនងគ្នា និងចែករំលែកពត៌មានផ្សេងៗ។ ហើយយើងក៏អាចបង្កើតទំព័រ (Page) របស់យើងផ្ទាល់សម្រាប់ផ្សព្វផ្សាយពត៌មានផ្សេងៗផងដែរ។

ជំហានក្នុងការបង្កើតទំព័រ៖

១) ធ្វើការពិនិត្យចូល (Login) ទៅកាន់ហ្វេសបុក (Facebook) របស់យើង។ ចុចលើប៊ូតុង Setting (ដូចរង្វង់ក្នុងរូប) ហើយចុចលើ Create Page (សញ្ញាព្រួញក្នុងរូប)

២) បន្ទាប់មកជ្រើសរើសប្រភេទណាមួយដែលអ្នកចង់បាន

៣) បន្ទាប់មកធ្វើការដាក់ឈ្មោះទំព័ររបស់យើងហើយចុច Get Started (សញ្ញាព្រួញក្នុងរូប)

៤) បន្ទាប់មកយើងត្រូវបំពេញព័ត៌មានសំរាប់ទំព័រយើងដូចជា៖

៥) បន្ទាប់មកដាក់រូបភាពរបស់ទំព័រយើង (Profile Picture)

៦) បន្ថែមទំព័រយើងទៅការពេញចិត្ត (Add to Favourites) ដើម្បីងាយស្រួលគ្រប់គ្រងនៅថ្ងៃក្រោយ។ យើងអាចរំលងក៏បានដែរ ដោយគ្រាន់តែចុចលើប៊ូតុង Skip

៧) បន្ទាប់មកយើងធ្វើការកំណត់ប្រភេទអ្នកមើលទំព័ររបស់យើង បន្ទាប់មកយើងធ្វើការរក្សាទុក (Save) ជាការស្រេច

នោះយើងនឹងបានទំព័ររបស់យើងដូចខាងក្រោម៖

ចំណាំ៖ យើងត្រូវកំណត់ទំហំរូបភាព Profile និង Cover ដូចខាងក្រោម៖

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version