Wine ជា Open source software មួយដែលអាចអោយអ្នកប្រើប្រាស់ដំណើរការ Windows Application នៅលើវាបានដោយវាដើរតួជាអ្នកសម្របសម្រួល Middleware រវាង Linux និង Windows Application។
Wine អាចដោនឡូតមកប្រើប្រាស់បានដោយមិនគិតថ្លៃ នៅតំណរនេះ WINE
ប្រសិនបើដោនឡូតមកតម្លើងអាចបាន Version ចុងក្រោយតែត្រូវតម្លើងនិង Configure យូជាង ដោនឡូតចេញពី EPEL Repo។ ថ្មីនេះ Wine ដំណើរការបានតែនៅលើ CentOS 6.x តែប៉ុណ្ណោះ ចំពោះ Version ថ្មីមិនទាន់ដំណើរការស្រួលនៅឡើយទេ។
ប្រសិនបើមិនចង់ពិបាកដោនឡូតអាច Install ចេញពី Repo របស់ EPEL បាន ។
yum install wine
តែត្រូវប្រាកដថាមាន តម្លើង EPEL Repo នៅក្នុង Linux ស្រាប់
បន្ទាប់ពីតម្លើង Wine រួចត្រូវទៅ Configure វាសិនដើម្បីអាចប្រើប្រាស់បានដោយប្រើប្រាស់ Command ដូចខាងក្រោម
បន្ទាប់ពីតម្លើងរួចអាចចាប់ផ្តើមដំណើរការវាបានដោយwine ដោនឡូត package ដែលខ្វះខាតបន្ថែមដើម្បីយកមកប្រើប្រាស់។
ខាងក្រោមនេះជាការ តំណើរការ putty.exe នៅក្នុងលីនុច
ខាងក្រោមនេះជាការតម្លើង VLC Player របស់ Windows នៅក្នុង Linux ដោយប្រើប្រាស់ Wine
បើទោះបីជា Wine ល្អសម្រាប់ប្រើប្រាស់ក៏ប៉ុន្តែវាមិនមែនជា Native Windows App នោះទេ វាគ្រាន់តែជា middle ware សម្រាប់ជួយអោយកម្មវិធីមួយចំនួនអាចប្រើប្រាស់បានតែប៉ុណ្ណោះ
ប្រសិនបើការងារដែលទាក់ទងទៅនិង windows ច្រើនគួរតែប្រើប្រាស់ Windows Base Operating System។