ភាពខុសគ្នារវាង DIV និង SPAN
នៅក្នុង HTML បើសិនជាយើងចង់ធ្វើការខ្ចប់រាល់បណ្តា Element ឲ្យទៅជាបណ្តុំតែមួួយគឺយើងមានជំរើសពីរក្នុងការធ្វើឲ្យរាល់បណ្តា Element នោះទៅជាក្រុមតែមួយដោយប្រើ DIV និង SPAN ។
នៅខាងក្រោមនេះខ្ញុំនឹងធ្វើការបង្ហាញនូវភាពខុសគ្នារវាង DIV និង SPAN ។
– DIV ត្រូវបានគេប្រើប្រាស់សំរាប់ធ្វើការខ្ចប់រាល់ HTML Element ឲ្យទៅជាក្រុមតែមួយហើយរាល់ការបញ្ចប់នូវ DIV នីមួយៗត្រូវបានចុះបន្ទាត់ដោយស្វ័យប្រវត្តិទោះបីជាយើងខំសរសេរ DIV បន្តគ្នាមិនចុះដើមបន្ទាត់យ៉ាងណាក៏ដោយក៏វាចុះបន្ទាត់ឲ្យយើងដែរ (Block Level Element) ។
ឧទាហរណ៍ SPAN
– SPAN ត្រូវបានគេប្រើប្រាស់សំរាប់ធ្វើការខ្ចប់រាល់ Element ឲ្យនៅក្នុងក្រុមតែមួយដូចគ្នាទៅនឹង DIV ដែរតែវាមានភាពខុសគ្នាត្រង់ SPAN មិនធ្វើការចុះដើមបន្ទាត់ឲ្យយើងទេទោះបីជាយើងខំសរសេរនូវបន្ទាត់ថ្មីនៃ SPAN ក៏ដោយ (HTML Inline Element) ។