ស្វែងយល់ពីម៉ូដែលនៃការអភិវឌ្ឈកម្មវិធី Waterfall

ការអភិវឌ្ឈកម្មវិធីមិនថាតូច ឬធំ សុទ្ធតែតម្រូវឲ្យមានផែនការច្បាស់លាស់ដើម្បីទទួលបានជោគជ័យ។ យ៉ាងណាមិញអ្នកអភិវឌ្ឍគួរតែជ្រើសរើសប្រភេទនៃការអភិវឌ្ឍណាមួយដែលសាកសមជាមួយនឹងគម្រោងកម្មវធីដែលគេគ្រោងនឹងបង្កើត ត្បិតកម្មវិធីនិមួយៗមានលក្ខណៈ និងតម្រូវការខុសៗគ្នា។

អត្ថបទនេះនឹងបង្ហាញអំពីប្រភេទនៃការអភិវឌ្ឍកម្មវិធីមួយដែលមានឈ្មោះថា Waterfall Model ព្រមទាំងលក្ខណៈពិសេសៗរបស់វា។

Waterfall Model

Waterfall គឺជាម៉ូដែលនៃការអភិវឌ្ឍកម្មវិធីមួយដែលមានវ័យចំណាស់ ហើយត្រូវបានគេជ្រើសរើសយកមកប្រើប្រាស់ច្រើន និងទទួលបានជោគជ័យគួរឲ្យគត់សម្គាល់។ ឈ្មោះរបស់វាដែលមានអត្ថន័យជាខេមរភាសាថា «ទឹកធ្លាក់» នោះបានបញ្ជាក់នូវលក្ខណៈរបស់វារួចស្រាច់ទៅហើយ។ ម៉ូដែលមួយនេះបានកំណត់ឲ្យគម្រោងអភិវឌ្ឍទាំងមូលត្រូវបែងចែកជាដំណាក់កាលផ្សេងៗគ្នា។ អ្នកអភិវឌ្ឍត្រូវចាប់ផ្តើមពីដំណាក់ដំបូងបង្អស់ ហើយត្រូវបញ្ចប់វាដោយជោគជ័យទើបអាចឈានដល់ដំណាក់បន្ទាប់បាន ព្រោះម៉ូដែលមួយនេះមិនអនុញ្ញាត្តិឲ្យអ្នកអភិវឌ្ឍបកក្រោយទៅធ្វើកិច្ចការក្នុងដំណាក់កាលចាស់នោះទេ។ ប្រៀបដូចទៅនឹងទឹកធ្លាក់ដែលមិនអាចត្រលប់ឡើងទៅលើវិញបាន។

ជាទូទៅ Waterfall បែងចែកគម្រោងទាំងមូលជា 6ដំណាក់។ ដំណាក់កាលដំបូង (Requirements) គឺជាដំណាក់ដែលអ្នកអភិវឌ្ឍត្រូវសិក្សាអំពីតម្រូវការនៃកម្មវិធីឲ្យបានច្បាស់លាស់ រួចចងក្រងជាឯកសារ។ Design ឬ System Design ជាដំណាក់កាលសំខាន់មួយដែលប្រៀបបានទៅនឹងការគូសប្លង់សាងសង់គេហដ្ឋានមួយ។ មានន័យថាគេត្រូវសិក្សាលំអិតពីតម្រូវការនៃកម្មវិធីដែលបានចងក្រងនៅដំណាក់កាលមុន រួចរៀបផែនការសម្រាប់គម្រោងទាំងមូល រួមបញ្ចូលទាំងការជ្រើសរើសបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងការអភិវឌ្ឍ។ Implementation គឺជាដំណាក់កាលដែល System ត្រូវបានគេអភិវិឌ្ឍជាផ្នែកតូចៗ ត្រៀមនឹងបញ្ចូលគ្នានៅដំណាក់កាលខាងមុខ។ Integration and Testing គឺជាដំណាក់កាលដែលផ្នែកតូចៗនៃ System ត្រូវបានផ្គុំគ្នាបន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តរៀងៗខ្លួន។ System ទាំងមូលនឹងត្រូវបានគេធ្វើតេស្តម្តងទៀតក្រោយការច្របាច់បញ្ចូលគ្នានូវផ្នែកតូចៗ ដើម្បីស្វែងរកកំហុស ឬបញ្ហានានា។ ដំណាក់កាលទី5 ដែលមានឈ្មោះថា Deployment of System នេះជាពេលវេលាមួយដែល System នោះក្លាយជាផលិតមួយសម្រាប់អតិថិជនជាផ្លូវការ ប្រសិនបើការធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមាន។ ដំណាក់កាលចុងក្រោយគឺ Maintenance ។ នៅពេលដែលអតិថិជនជួបបញ្ហានានាក្នុងការប្រើប្រាស់ System នោះអ្នកអភិវឌ្ឍត្រូវធ្វើការកែតម្រូវដើម្បីធានាឲ្យការប្រើប្រាស់មានភាពរលូន។

 តើម៉ូដែល Waterfall ជោគជ័យនៅពេលណា?

ការជ្រើសរើសប្រភេទនៃការអភិវឌ្ឍកម្មវធីត្រឹមត្រូវគឺជាផ្នែកមួយនៃភាពជោគជ័យរបស់គម្រោងទាំងមូល។ ខាងក្រោមនេះគឺជាលក្ខណៈមួយចំនួននៃគម្រោងដែលសាកសមជាមួយ Waterfall:

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version