GlusterFS ល្អសម្រាប់ CDN
GlusterFS ជាប្រភេទ Open Source File System ដែលត្រូវបានគេប្រើប្រាស់ដើម្បី ពង្រីកទំហំ File System រវាង Server ជាច្រើនចូលគ្នាដើម្បីបានផ្ទៃ HDD ធំ និង ល្អសម្រាប់ប្រើប្រាស់ធ្វើជា CDN Storage ។ glusterfs ជា Tool មួយដែល Redhat ប្រើប្រាស់សម្រាប់ Cluster Storage ជាច្រើនចូលគ្នា។
GlusterFS ជាប្រភេទ Client Server ដូច NFS ដែរតែវាល្អជាង NFS Server ដោយវាអាច អោយ Server ជាច្រើន Share ផ្ទៃ HDD ចូលគ្នា។ ចំណែក NFS គ្រាន់តែ Share ចេញពី Server ទៅកាន់ Client តែប៉ុណ្ណោះ។Glusterfs ត្រូវបានគេចាត់ទុកថាជាប្រភេទ Distributed System high level ដំណើរការលើ TCP Protocol។
ប្រភព en.gfs-doc.shoutwiki.com
ការប្រើប្រាស់ Distributed System នេះ វាមិនធ្វើអោយបាត់បង់ទិន្នន័យនោះទេ ព្រោះ ទិន្នន័យខ្លះផ្ទុកនៅលើ Server ផ្សេងៗគ្នាដាច់ដោយឡែកពីគ្នា។
ខាងក្រោមនេះជាការតម្លើង glusterfs នៅលើ Server ២ផ្សេងគ្នា ដើម្បីធ្វើវាទៅជាចង្កោមតែមួយ (cluster)
ខាងលើនេះជាការតម្លើង Repo សម្រាប់ដោនឡូត glusterfs មកតម្លើងនៅលើ Server ។បន្ទាប់មកទៀតយើងអាចតម្លើង glusterfs បានដូចរូបខាងក្រោមនេះ
បន្ទាប់ពីតម្លើងនៅលើ Server ទាំង ២ រួចអាច restart service ដូចរូបខាងក្រោមនេះ ធ្វើទាំង២ Server ។ បន្ទាប់មកអ្នកអាចតេសន៏ជាមួយ Server ផ្សេងថាតើវាដំណើរការឬទេ?
បន្ទាប់មកទៀតអាចជ្រើសរើសយក Server ណាមួយដើម្បីបង្កើត Cluster Volume ក៏បានដោយប្រើប្រាស់ Command ដូចខាងក្រោមនេះ
រូបខាងលើនេះបន្ទាប់ពី បង្កើត cluster រួចហើយ ត្រូវ Start Service វា ។
ជាចុងក្រោយយើងអាច mount វាយកទៅប្រើប្រាស់បានហើយដោយប្រើប្រាស់ command ដូចខាងក្រោមនៅ លើ
client linux
Clusterfs ខុសពី NFS ខុសពី Mirror ព្រោះនៅពេលដែលយើងផ្តាច់វាចេញឈប់ដំណើរការ File ត្រូវបានចែកគ្នាទៅតាម server ផ្សេងៗគ្នា File ខ្លះនៅ Server នេះ File ខ្លះនៅ Server នោះ ។ ចំណែក Mirror វិញនៅពេលដែល ផ្តាច់ HDD ចេញពីគ្នា File ដូចៗគ្នា វាស្ថិតនៅលើ HDD ទាំង២ផ្សេងៗគ្នា។