ស្វែងយល់អំពី CSS Float

Css float ជាលក្ខណៈសម្បត្តិទីតាំងរបស់ CSS, វាត្រូវបានកំណត់ប្រសិនបើធាតុរបស់ HTML នឹងត្រូវបានអណ្តែត (float) ឬអត់។

Css Syntax

float: none|left|right|initial|inherit;

អ្នកអាចប្រើតម្លៃទាំង ៥ នេះសំរាប់លក្ខណៈសម្បត្តិ float។

  • none – ធាតុនេះមិនត្រូវបានអណ្តែត (float) ហើយនឹងត្រូវបានបង្ហាញនៅកន្លែងដែលវាកើតឡើងនៅក្នុងអត្ថបទប៉ុណ្ណោះ នេះជាលំនាំដើម
  • left – ធាតុអណ្តែត (float) ទៅខាងឆ្វេង
  • right – ធាតុអណ្តែត (float) ទៅខាងស្តាំ
  • initial – កំណត់លក្ខណៈសម្បត្តិទៅតម្លៃលំនាំដើម
  • inherit – ទទួលលក្ខណៈសម្បត្តិពីធាតុមេ

ឧទាហរណ៍ខាងក្រោមខ្ញុំនឹងលើកយករូបភាព (img) និងអត្ថបទ (p) មកបង្ហាញជាមួយនិង CSS Float។

# none

សូមសរសេរកូដដូចខាងក្រោម៖

css-float1

នោះនឹងបង្ហាញលទ្ធផលដូចខាងក្រោម៖

css-float2

# left

សូមសរសេរកូដដូចខាងក្រោម៖

css-float3

នោះនឹងបង្ហាញលទ្ធផលដូចខាងក្រោម៖

css-float4

# right

សូមសរសេរកូដដូចខាងក្រោម៖

css-float5

នោះនឹងបង្ហាញលទ្ធផលដូចខាងក្រោម៖

css-float6

ចំពោះ # initial និង #inherit គឺមានលក្ខណៈស្រដៀងទៅនឹង #none ដែរដោយគ្រាន់តែយើងធ្វើការផ្លាស់ប្តូរតម្លៃលក្ខណៈសម្បត្តិនៃ CSS Float នៅក្នុងឯកសារ CSS របស់អ្នកតែប៉ុណ្ណោះ។ សូមមើលឧទាហរណ៍ខាងក្រោម៖

# initial

css-float7

#inherit

css-float8