អត្ថប្រយោជន៏ Rsync Tool ប្រើប្រាស់ក្នុងLinux

Rsync ជា Open source tool ដែលត្រូវបានគេបង្កើតឡើងក្នុងគោលបំនងសម្រាប់ Synchronized data (ចម្លង ទិន្នន័យ) រវាង Server ពីផ្សេងគ្នា ឬ នៅក្នុង Server ជាមួយគ្នា។ Rsync ត្រូវបានគេបង្កើតឡើងដោយប្រើប្រាស់ Protocol ssh សម្រាប់បញ្ជូនទិន្នន័យដើម្បីអោយមានសុវត្ថិភាពក្នុងការបញ្ជូនទិន្នន័យទៅកាន់ Serverពីផ្សេងគ្នា ឬ ទៅកាន់ NAS Storage។

Rsync អាចប្រើប្រាស់ធ្វើជា Incremental Backup ដោយ Backup តែទិន្នន័យណាដែលមានការកែប្រែ ឬ File ថ្មី តែប៉ុណ្ណោះ ។ Rsync មានស្រាប់នៅក្នុង Linux ដូចនេះមិនចាំបាច់ តម្លើងអ្វីថែមនោះទេ

ការប្រើប្រាស់ rsync មានប្រយោជន៏ច្រើនចំពោះ Sysadmin ដែលមាន Server ច្រើននិងត្រូវការ Copy Configuration File ទៅវិញទៅមក។ព្រោះការងារជាក់ស្តែងការងារនៅក្នុង System ឬ Network កម្រប្រើប្រាស់ Flash USB Copy ទៅវិញទៅមកណាស់ព្រោះវាខាតពេល និង សាំញាំជាងការ Copy ក្នុងណិតវើក។

ប្រភព www.fatdex.net

syntax សម្រាប់ប្រើប្រាស់ Rsync ដូចខាងក្រោមនេះ

rsync   option   source    destination

នៅក្នុងLinux វាមានចំនុចពិសេសម្យ៉ាងដែលអាចអោយយើងប្រើប្រាស់ Command ផ្គួប option ចូលគ្នាបានដូចជា  -a  -v  អាចប្រើទៅជា -av   ឬ -va  ចេញលទ្ធផលដូចគ្នា។

ខាងក្រោមនេះ ជាការ Synchronize រវាង Folder 2 នៅក្នុង Server តែមួយ

រូបខាងលើដំបូងវា Copy ទាំងអស់ក្រោយមកពេលយើងថែម File ថ្មីចូលមួយ វា Copy តែ File ថ្មីប៉ុណ្ណោះ។

ចំពោះរូបខាងក្រោមនេះវិញជាការ Syncrhonize ឬ Copy File ពី Server មួយទៅកាន់ Server មួយផ្សេងទៀត ដោយប្រើប្រាស់ rsync tool

រូបខាងលើនេះប្រសិនបើមាន file នៅ destination វាមិន Copy នោះទេ

ប្រសិនបើ File ណាមួយមានការផ្លាស់ប្តូ វានិង Syncrhonize ចូលគ្នា ប្រសិនបើគ្មានទេ វាមិនធ្វើការអ្វីនោះទេ។

 

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version