ស្វែងយល់ពីការរបៀប​ប្រើប្រាស់ Composer នៅក្នុងគំរោង PHP

Composer គីជា Tool មួយ សំរាប់ការរៀបចំ Package  ឬ Libraries ឲ្យមានភាពអាស្រ័យទៅវិញទៅមក ដែលអនុញ្ញាតិឲ្យ អ្នកប្រើប្រាស់ install ឬ update ក្នុង Project នៅក្នុង PHP ។ ឧបមាថា ក្នុង Project របស់អ្នក ពឹងផ្អែកលើ Library មួយចំនួន ហើយ ក្នុងចំនោម Library ទាំងនេះ ពឹងផ្អែកទៅលើ Library ដទៃទៀតដែរ ។ ដូច្នេះ ការប្រើប្រាស់ Composer នឹងផ្តល់ ភាពងាយស្រួល ក្នុងការទាញយក Library ដែលត្រូវការ ស្របទៅតាម Version នៅក្នុង Project នោះ ៕ វាត្រូវបានគេប្រើប្រាស់គ្រប់ប្រភេទ PHP Framework ដូចជា Symfony, Laravel ជាដើម ។

ជំហានដំបូង អ្នកប្រើប្រាស់ត្រូវការ Install Composer ជាមុនសិន ដែលទាមទារ PHP Version ចាប់ពី 5.3.2 ឡើងទៅ ដើម្បីដំណើរការ ។

Install Composer

វិធីទីមួយ អ្នកអាច install តាមរយៈ command line ក្នុង Local Machine ដូចរូបជាការស្រេច៖

php -r "copy('https://getcomposer.org/installer', 'composer-setup.php');"
php -r "if (hash_file('SHA384', 'composer-setup.php') === 'e115a8dc7871f15d853148a7fbac7da27d6c0030b848d9b3dc09e2a0388afed865e6a3d6b3c0fad45c48e2b5fc1196ae') { echo 'Installer verified'; } else { echo 'Installer corrupt'; unlink('composer-setup.php'); } echo PHP_EOL;"
php composer-setup.php
php -r "unlink('composer-setup.php');"

វិធីសាស្រ្តងាយស្រួលជាងនេះ អ្នកប្រើប្រាស់អាច install composer ដោយ download ហើយ setup ដោយផ្ទាល់តែម្តង តាមរយៈ Composer-Setup.exe ហើយ run ជាការស្រេច ។

វីធីម៉្យាងទៀត គឺគ្រាន់តែ download file composer.phar យកទៅដាក់ក្នុង root របស់ Project ជាការស្រេច ។

ឧទាហរណ៍សំរាប់ការប្រើប្រាស់ Composer ក្នុង Localhost (WAMP)

ជំហានទី១៖ បង្កើត Project folder មួយក្នុង root ដែលមានឈ្មោះថា testComposer ។ ដូច្នេះ Directory គឺ C:\wamp\www\testComposer

ជំហានទី២៖ បង្កើត File ទទេរ មួយឈ្មោះ composer.json ក្នុង testComposer folder ហើយបើក File និងសរសេរកូដ ដូចខាងក្រោម ចុងក្រោយ រក្សាទុក(Save) ។

{
    "require": {
        "raveren/kint": "0.9"
    }
}

កូដខាងលើ គឺជាប្រភេទ Json file ដែលមាន require key require key  ប្រើសំរាប់ប្រាប់ Composer ពី Package មួយណា ដែលត្រូវការ ក្នុង Project ។ នៅក្នុង require key មានដាក់ array មួយដែលមានឈ្មោះ folder/package_name (KINT) និងversion របស់ package (0.9)។

ជំហានទី៣៖ បើកផ្ទាំង command line ហើយចូលទៅដល់ testComposer folder ចុងក្រោយ ប្រើប្រាស់ command line ដូចខាងក្រោម៖

composer install

ក្រោយពី execute command line ហើយ Composer នឹង download package ដាក់ចូលក្នុង folder ថ្មីមួយឈ្មោះថា vendor ។

ជំហានទី៤៖ តាមលទ្ធផលខាងលើ បញ្ជាក់ថា អ្នកអាចប្រើប្រាស់ package (KINT) បានហើយ។ ដើម្បីឲ្យជាក់ច្បាស់ថែម ទៀត សាកល្បងតេស្ត ដោយបង្កើត file index.php ក្នុង testComponent folder ហើយសរសេរ កូដដូចខាងក្រោម៖

<?php
// This loads the Composer autoloader that it has downloaded into the project.
require 'vendor/autoload.php';

// create demo data
$variable = array(1, 17, "hello", null, array(1, 2, 3));

// use KINT directly (which has been loaded automatically via Composer)
d($variable);
?>

ជាលទ្ធផល នឹងបង្ហាញដូចរូបខាងក្រោម៖

បញ្ចាក់៖ ដើម្បីបន្ថែម package ទៀត គឺត្រូវសរសេរកូដបន្ថែម ក្នុង file composer.json ដូចខាងក្រោម៖

{
    "require": {
        "raveren/kint": "0.9",
        "facebook/php-sdk": "4.0.10"
    }
}

មានន័យថា composer នឹង download យក package (php-sdk) ដែលមាន Version 4.0.10 ដាក់ក្នុង vendor folder ប៉ុន្តែ package (kint) មិនត្រូវបាន download ម្តងទៀតទេ។ ចុងក្រោយ execute command line ដូចខាងក្រោម៖

composer update

ក្រោយពី execute command line ខាងលើចប់ យើងនឹងបាន package (php-skd) version 4.0.10 ក្នុង folder facebook ។

ចុងក្រោយ យើងអាចប្រើប្រាស់ package (php-sdk) version 4.0.10 បានហើយ។

អត្ថបទបន្ទាប់ នឹងបង្ហាញឧទាហរណ៍អំពីការប្រើប្រាស់ composer ដើម្បីទាញ Package ដាក់ក្នុង Server ៕ សូមអរគុណ!

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version