Nagios ជា Tool ល្អសម្រាប់អ្នកគ្រប់គ្រង (Sysadmin) មិនគួរមើលរំលង

Nagios ជា Alert System ដែលត្រូវបានគេប្រើប្រាស់ជាច្រើនៅក្នុងក្រុមហ៊ុនដើម្បីគ្រប់គ្រងទៅលើ Inventory ផ្សេងៗដូចជា Server និង Service ផ្សេងៗទៀតដើម្បីប្រាកដថាមាន Server ណាមួយ Down មិនដើរ ឬ មិនដំណើរការ Service ណាមួយ។

Nagios វាខុសគ្នាពី Syslog ព្រោះ Syslog បានត្រឹមតែត្រួតពិនិត្យមើល តើមាននណាខ្លះ Login ចូល server ចំណែក Nagios វិញអាច Monitor មើលតើមាន Service ណាខ្លះដែលមិនដំណើរការ ឬ Server ណាមួយ Down ជាដើម។ វាមានលក្ខណះជា Realtime Alert ដោយឃើញភ្លាមៗតែម្តង។

ខាងក្រោមនេះជាការ តម្លើង Nagios នៅក្នុង CentOS 7

installnagios

បន្ទាប់មកបង្កើត User nagios និង Group Nagios

useradd nagios
groupadd nagcmd
usermod -aG nagcmd nagios

បន្ទាប់មក download nagios តាមរយះតំណរខាងក្រោមនេះ

curl -L -O https://assets.nagios.com/downloads/nagioscore/releases/nagios-4.1.1.tar.gz

បន្ទាប់ពីដោនឡូតរួចហើយពន្លាវាចេញដោយប្រើប្រាស់ command

tar xzvf nagios-*.tar

បន្ទាប់មកចូលទៅកាន់ directory nagios រួចហើយមុនពេលតម្លើងវាត្រូវរៀបចំវាជាមុនសិន

./configure –with-command-group=nagcmd

បន្ទាប់មកចាប់ផ្តើមតម្លើង Nagios Core

make all

make install
make install-commandmode
make install-init
make install-config
make install-webconf

ដើម្បីអោយ Apache អាចដំណើរការជាមួយ Nagios បានត្រូវ Add Group Nagios អោយទៅ User apache

usermod -G nagcmd apache

ជំហ៊ានបន្ទាប់មកទៀតត្រូវដោនឡូត Nagios Plugin បន្ថែមទៀតដើម្បីតម្លើង

curl -L -O http://nagios-plugins.org/download/nagios-plugins-2.1.1.tar.gz

tar  xzvf nagios-plugin-*.tar.gz

cd nagios-plugins-*

./configure –with-nagios-user=nagios –with-nagios-group=nagios –with-openssl

make

make install

ជំហ៊ានបន្ទាប់ទៀតត្រូវតម្លើង Nagios remote plugin Executor របៀបតម្លើងស្រដៀងៗគ្នាទៅនិងជំហ៊ានខាងលើ

curl -L -O http://downloads.sourceforge.net/project/nagios/nrpe-2.x/nrpe-2.15/nrpe-2.15.tar.gz

tar xvf nrpe-*.tar.gz

cd nrpe-*

./configure –enable-command-args –with-nagios-user=nagios –with-nagios-group=nagios –with-ssl=/usr/bin/openssl –with-ssl-lib=/usr/lib/x86_64-linux-gnu

make all
make install
make install-xinetd
make install-daemon-config

បន្ទាប់មកទៀតត្រូវចូលទៅ Configure xinetd ដើម្បីអោយ Nagios ដំណើរការនៅលើ Private IP ឬ public IP

vi /etc/xinetd.d/nrpe

222

រួចហើយ Restart Service xinetd

systemctl    restart  xinetd

ជំហ៊ានបន្ទាប់ Configure Nagios Service ដើម្បីអោយវាដំណើរការបាន

vi   /usr/local/nagios/etc/nagios.cfg

cfg_dir=/usr/local/nagios/etc/servers

បន្ទាប់មកទៀតត្រូវបង្កើត Nagios directory ដើម្បីអោយវាផ្ទុកនូវ Configuration របស់ Server និមួយៗដែលយើងត្រូវ Monitor វា

mkdir /usr/local/nagios/etc/servers

បន្ទាប់មកទៀត configure Contact for Nagios ដើម្បីអោយវា Email នៅពេលមានបញ្ហាអ្វីមួយ ដោយចូលទៅកែ File ដូចខាងក្រោមនេះ

vi  /usr/local/nagios/etc/objects/contacts.cfg

email admin@brembrey.com

ជំហ៊ានបន្ទាប់មកទៀតត្រូវ Add Command សម្រាប់ monitor ទៅលើ Server

vi   /usr/local/nagios/etc/object/command.cfg

define command{
command_name check_nrpe
command_line $USER1$/check_nrpe -H $HOSTADDRESS$ -c $ARG1$
}

បន្ទាប់មកទៀត configure Apache Server ដើម្បីអាចអោយ Sysadmin ចូលទៅប្រើប្រាស់តាមរយះ web browser

htpasswd   -c   /usr/local/nagios/etc/htpasswd.users   nagiosadmin

បន្ទាប់មកទៀត restart service httpd

systemctl   restart  nagios

systemctl  restart  httpd

systemctl  enable nagios on

systemctl enable httpd on

ចុងក្រោយអ្នកនិងបាន Nagios មួយដែលអាច Monitor Server បាន

final

ប្រសិនបើត្រូវការ Function បន្ថែមត្រូវដោនឡូត Plugin មក install បន្ថែមដើម្បីអាចប្រើប្រាស់បានច្រើនជាងនេះ នៅតំណរខាងក្រោមនេះ Nagios Plugin 

ប្រសិនបើលោកអ្នកចង់អោយកាន់តែងាយស្រួលតម្លើងជាងនេះទៅទៀតអាចដោនឡូត Nagios ស្រាប់ដែលមានភ្ជាប់មកជាមួយ OS រួចជាស្រេចនៅក្នុងតំណរនេះ Fully Automation Nagios