ត្រួតពិនិត្យចំនួន អ្នកចូលមើលវេបសាយដោយប្រើប្រាស់ AWStats

Awstats ជា Software មួយដែលមានប្រយោជន៏សម្រាប់ អោយ Sysadmin ត្រួតពិនិត្យមើលចំនួនអ្នកចូលមើល website ឬ ផ្ញើ Email ចេញចូលនៅក្នុង Domain ឬ FTP Server

Awstats ប្រើប្រាស់ CGI Command line ដើម្បីបង្កើតជា Graphic ដោយពឹងផ្អែកលើ log file របស់ http, ftp, mail server ជាដើម។

ខាងក្រោមនេះជាការតម្លើង Awstats នៅក្នុង CentOS 7 ដោយដោនឡូតចេញពី EPEL Repo

yum  install awstats

awstat

បន្ទាប់មក Configure Awstats ដើម្បីអោយ Access ចូលទៅមើល Status តាម Web Browser បាន។

allow-aswstat

បន្ទាប់មកទៀត Restart Service httpd

systemctl   restart httpd

បន្ទាប់មក Copy default Configuration ទៅជា Configuration ថ្មី

cp /etc/awstats/awstats.localhost.localdomain.conf /etc/awstats/awstats.brembrey.com.conf

បន្ទាប់មកកែប្រែ File /etc/awstats/awstats.brembrey.com.conf

    LogFile="/var/log/httpd/access_log"
    SiteDomain="brembrey.com"

HostAliases=”brembrey.com  www.brembrey.com server.brembrey.com”

បន្ទាប់មកទៀតដំណើរការ command ខាងក្រោមនេះដើម្បីអោយ perl វា update log file

perl /usr/share/awstats/wwwroot/cgi-bin/awstats.pl -config=brembrey.com -update

ចុងក្រោយគួរតែដាក់ Script ខាងលើអោយវាដំណើរការដោយខ្លួនវា ជាមួយ crontab រៀងរាល់ ២ម៉ោងម្តង

script

ពេលតម្លើងចប់ Syadmin អាច login ទៅកាន់ browser បានតាមរយះតំណរ ឬ តាម IP Address របស់ Server

status-web

បើទោះជា Tool នេះមានប្រយោជន៏ក៏ពិតមែនប៉ុន្តែសព្វថ្ងៃនេះ Google Analytics ត្រូវបានពេញនិយមប្រើប្រាស់ជាង។