Facebook ជាបណ្តាញសង្គមយក្សមួយមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់ ក្នុងពិភពលោក។ Facebook បានបង្កើតសេវា កម្មជាច្រើន សំរាប់អ្នកប្រើប្រាស់ក្នុង Smart Phone និងកំព្យូទ័រ ក្នុងនោះដែរ Messenger ជាកម្មវិធីមួយ ដែលមាន អ្នកប្រើប្រាស់ច្រើន កំពុងប្រើប្រាស់ ដើម្បីទំនាក់ទំនងគ្នា (Chat message) ជាប្រចាំថ្ងៃ។
ថ្មីៗ នេះ ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook បានប្រកាសដល់អ្នកប្រើប្រាស់ Messenger ទាំងអស់ អាចរក្សាការសំងាត់របស់ខ្លួន ដោយមិនអនុញាតឲ្យរដ្ឋាភិបាល Hacker និងសូម្បីតែខ្លួងឯង ក៏មិនអាចមើល Message ខ្លួនឯងដែរ។
ខាងក្រោមនេះ គឺជាគន្លឹះ ដើម្បីប្រើប្រាស់ និងរក្សាការសំងាត់ ក្នុងការសន្ទនា៖
១. ចូលទៅក្នុង Messenger ហើយរើសយក Friend ម្នាក់ដើម្បី Chat ហើយ ចុចនៅផ្នែកខាងលើ និងខាងស្តាំ ដើម្បីកំណត់ ការសន្ទនាសំងាត់ (Secret Conversation)

២. វានឹងបង្ហាញផ្ទាំង Menu មួយ ហើយចុចលើប៊ូតុង Secret Conversation ដើម្បីកំណត់ការសន្ទនាសំងាត់

៣. វានឹងបង្ហាញផ្ទាំងដូចខាងក្រោម បើសិនជាអ្នកមិនទាន់កំណត់។ បើសិនជាកំណត់ហើយ វានឹងបង្ហាញផ្ទាំងសំរាប់ Chat ដូចធម្មតា

៤. ក្រោយពេលចុចប៊ូតុង OK ហើយ មានន័យថា អ្នកអាចប្រើប្រាស់ Secret Conversation បាន។ អ្នកអាច បិទ ឬបើក Secret Conversation ដូចរូប៖

៥. ក្រោយពេលបញ្ចប់ចំនុចខាងលើ អ្នកអាច Chat ជាមួយ Friend ដូចធម្មតា ហើយចុចចំប៊ូតុង Secret Conversation ។នេះជាចំនុចសំខាន់ការរក្សារការសំងាត់នៅក្នុង Messenger។

៦. ដើម្បីឲ្យកាន់តែសំងាត់ជាងនេះទៅទៀត អ្នកអាចកំណត់ ពេល សំរាប់ message ក្នុងការបង្ហាញឲ្យ Friend ឃើញ ដោយចុចលើរូប នាឡិកា នៅខាងក្រោមផ្នែកខាងស្តាំ ហើយជ្រើសរើស ពេល តាមការចង់បាន។

៧. ក្រោយពេលកំណត់ពេលហើយ អ្នកសាកល្បង Chat នោះអ្នកនឹងឃើញពេល កំពុងដើរ តាមចំនួនពេលដែលអ្នកកំណត់គិតជា វិនាទី

៨. ក្រោយអស់ពេលកំណត់ Message នឹងបិទដោយផ្ទាំងពណ៏ខ្មៅ មិនអាចឃើញដោយខ្លួនឯង និងអ្នកដែលកំពុង Chat ជាមួយ។

ទាំងអស់នេះ គឺជាលក្ខណៈពិសេសថ្មីដែល Facebook បង្កើតឡើងសំរាប់អ្នកប្រើប្រាស់។ បញ្ជាក់៖ រាល់ដំណើរការខាងលើ គឺប្រើប្រាស់ Smart Phone ប្រភេទ OS : Android ។
ចែករំលែកអត្ថបទនេះទៅកាន់៖

ការងារជាក្រុមការរក្សាទុកលេខសំងាត់ឬ Password ពិតជាសំខាន់ណាស់ នៅក្នុងក្រុមហ៊ុនមួយ ឬ ស្ថាប័ននានា ជាពិសេសនៅពេលដែលអ្នកមានក្រុមការងារច្រើនធ្វើការងាររួមគ្នា ប្រសិនបើនណាម្នាក់ភ្លេចលេខសំងាត់ឬប្តូលេខសំងាត់តើគួរដោះស្រាយតាមវិធីណា? ក្រុមហ៊ុនមួយចំនួននៅប្រើប្រាស់ Spread Sheet ដើម្បីគ្រប់គ្រងទៅលើលេខសំងាត់ផ្សេងៗ ដូចជាដាក់ Password, username នៅក្នុង Microssoft Excel File។ ការប្រើប្រាស់ប្រភេទនេះ ក៏ចាត់ទុកថាប្រើប្រាស់បានដូចគ្នា តែមានករណីមួយដែលតែងជួបប្រទះញឹកញាប់នៅពេលដែលនណាម្នាក់កំពុងបើក File នោះដើម្បីមើលឬកែប្រែអ្វីមួយអ្នកផ្សេងមិនអាចប្រើប្រាស់បាននោះទេ ត្រូវចាំរហូតដល់គេធ្វើការចប់បានម្នាក់ទៀតអាចថែមឬកែប្រែអ្វីមួយក្នុង file នោះ។ ថ្ងៃនេះ Techfree និងលើកយក Tool មួយមកបង្ហាញសម្រាប់ការគ្រប់គ្រង Password ឬ លេខសំងាត់របស់អ្នកបានយ៉ាងងាយស្រួលនិងមានសុវត្ថិភាព ព្រមទាំងកត់ចំណាំ Asset ផ្សេងៗផងដែរដូចជា Server មានទីតាំងនៅកន្លែងណា ឈ្មោះ Asset របស់ Server ឬ SQL password ជាដើម ព្រមទាំងអាចប្រើប្រាស់បានច្រើននាក់ក្នុងពេលតែមួយដោយគ្រាន់តែ Synchronized…
In "Security"

Hotspot មិនមែនជា Wifi ដែលអ្នកប្រើប្រាស់មួយចំនួនយល់ច្រលំ។ Hotspot ជា Authentication Method មួយដែលអនុញ្ញាតិអោយអ្នកប្រើប្រាស់បញ្ចូលនូវ ឈ្មោះនិងលេខសំងាត់សម្រាប់ប្រើប្រាស់បណ្តោះអាសន្នរយះពេលខ្លី វាខុសពី Wifi ដែលប្រើប្រាស់ Authentication Method ប្រភេទ WPA ដាក់លេខកូដចូលរួចហើយប្រើប្រាស់រហូតទាល់តែ Wifi ប្តូលេខកូដទើបប្រើប្រាស់លែងបាន។ Hotspot ត្រូវបានពេញនិយមប្រើប្រាស់នៅក្នុងហាងកាហ្វេ ហាង Pizza, Mart, ផ្សាទំនើប រោងកុនជាដើម ដើម្បីផ្តល់សេវាកម្មអ៊ីនធឺណិតរយះពេលខ្លីត្រឹមមួយម៉ោងឬ២ម៉ោងទៅតាមគោលការរបស់ម្ចាស់ហាង។ Hotspot ត្រូវបានគេប្រើប្រាស់ជាមួយ Wifi ដើម្បីបានទៅជា Hotspot Wifi ។ Mikrotik Router មាន Hotspot Wifi ស្រាប់ដោយមិនពឹងផ្អែកទៅលើ Software ផ្សេងនោះទេ មិនតែប៉ុណ្ណោះអ្នកអាច ប្តូ Logo Hotspot ជាដើមដោយដាក់ Logo របស់…
In "បណ្តាញ"

សឹង្ហបុរីគឺជាប្រទេសដ៏រីកចំរើនមួយនៅទ្វីបអាសុី ហើយក៏ជាប្រទេសមួយដែលប្រជាជនមានស្តង់ដារនៃការរស់នៅខ្ពស់ផងដែរ។ ប៉ុន្តែរឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺប្រជាជនប្រទេសនេះមិនសូវមានទំនាក់ទំនងគ្រួសារល្អនោះទេ។ យោងទៅតាមការស្ទង់មតិប្រជាជនសឹង្ហបុរីចំនួន 500នាក់ បានឲ្យឃើញថាមួយភាគបួននៃពួកគេកំពុងតែគិតពីរឿងលែងលះដៃគូរ។ បន្ទាប់ពីរឿងកូនៗ និងហិរញ្ញវត្ថុ ការងប់ងល់នឹងបច្ចេកវិទ្យាគឺជាមូលហេតុដ៏ធំមួយនៃការលែងលះ។ ខាងក្រោមនេះគឺជាកត្តាមួយចំនួននៃការប្រើប្រាស់បច្ចេកវិទ្យាមិនសមស្របដែលបានបំផ្លាញទំនាក់ទំនងគ្រួសាររបស់ប្រជាជនសឹង្ហបុរី។ បណ្តាញសង្គម បណ្តាញសង្គមគឺជាមធ្យោបាយនៃការទំនាក់ទំនងមួយដែលមានអត្ថប្រយោជន៍ខ្ពស់ ចំណាយថវិកាតិច និងមានភាពរហ័សទាន់ចិត្ត។ យ៉ាងណាមិញ បណ្តាញសង្គមក៏ជាកត្តាមួយដែលបានធ្វើឲ្យទំនាក់ទំនងគ្រួសារនៃប្រជាជនសឹង្ហបុរីកាន់តែដុនដាប។ មានគ្រួសារជាច្រើនបានឈ្លោះប្រកែកគ្នាទាក់ទងទៅនឹងការចំណាយពេលលើបណ្តាញសង្គមច្រើនជាងការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយក្រុមគ្រួសារ។ ទូរស័ព្ទដៃ ទ្វីត្បិតតែទូរស័ព្ទដៃសម័យបច្ចុប្បន្នបានផ្តល់អត្ថប្រយោជន៍ច្រើនចំពោះអ្នកប្រើប្រាស់ដោយវាមានភាពទំនើប និងមានសមត្ថភាពស្ទើរតែអាចប្រើជំនួសកុំព្យូទ័រយួរដៃបាន វាក៏បានផ្តល់ផលវិបាកចំពោះជីវិតរស់នៅជាក់ស្តែងផងដែរ។ ពេលខ្លះប្រសិនបើអ្នកចំណាយពេលជាមួយទូរស័ព្ទដៃច្រើនវាមិនមានន័យថាអ្នកកំពុងរក្សាទំនាក់ទំនងល្អជាមួយអ្នករាល់គ្នាទេ ផ្ទុយទៅវិញអ្នកកំពុងតែបង្កើនគំលាតជាមួយមនុស្សដែលនៅជុំវិញខ្លួន។ ហ្គេមកុំព្យូទ័រ ការលេងហ្គេមត្រូវបានគេរកឃើញថាមានអត្ថប្រយោជន៍ចំពោះខួរក្បាល និងការគិត។ វាធ្វើអ្នកលេងមានស្មារតីនឹងនរ និងជួយឲ្យគេអាចធ្វើការសម្រេចចិត្តបានរហ័ស។ ប៉ុន្តែអ្នកត្រូវចងចាំថាការលេងហ្គេមគឺមិនដូចជាការញៀននឹងហ្គេមទេ។ ការញៀននឹងហ្គេមជាកត្តាមួយដែលបានបំផ្លាញសុភមង្គលគ្រួសារមួយចំនួននៅប្រទេសសឹង្ហបុរី។ វាធ្វើឲ្យសមាជិកគ្រួសារដែលញៀននោះត្រូវផ្តាច់ខ្លួនពីសមាជិកគ្រួសារដទៃទៀតដើម្បីយកពេលវេលាលេងហ្គេម។ មិនត្រឹមតែការចំណាយពេលវេលាប៉ុណ្ណោះទេ ហ្គេមខ្លះតម្រូវឲ្យអ្នកលេងចំណាយទាំងថវិកាដើម្បីលេងទៀតផង។ មិនតែប៉ុណ្ណោះវាអាចឈានដល់ការប្រើអំពើហិង្សាក្នុងគ្រួសារផងដែរ។ ម្យាងទៀត បញ្ហាសុខភាពអាចជាផលប៉ះពាល់រយៈពេលវែងនៃការញៀននឹងហ្គេមនេះ។ ទាំងអស់នេះគឺជាគុណវិបត្តិនៃការប្រើប្រាស់បច្ចេកវិទ្យាមិនសមស្រប។ ប៉ុន្តែយើងមិនអាចសន្និដ្ឋានបានថាបច្ចេកវិទ្យាជាអ្នកបំផ្លាញសុភមង្គលគ្រួសារបាននោះទេ។ រាល់បច្ចេកវិទ្យាទាំងអស់ត្រូវបានបង្កើតឡើងក្នុងគោលបំណងបម្រើសេចក្តីត្រូវការ និងសម្រួលការលំបាករបស់មនុស្ស។ ការលុបបំបាត់ការប្រើប្រាស់បច្ចេកវិទ្យាមិនមែនជាដំណោះស្រាយនោះទេ។ ដំណោះស្រាយពិតប្រាកដគឺការអធ្យាស្រ័យ និងការសិក្សាស្វែងយល់ពីវិធីគ្រប់គ្រង និងវិធីប្រើប្រាស់បច្ចេកវិទ្យា ដើម្បីទទួលបានអត្ថប្រយោជន៍ ព្រមទាំងជៀសវាងបញ្ហាទាំងអស់នេះ។
In "ព័ត៌មាន"