Youtube បានផ្សព្វផ្សាយទិន្នន័យវីដេអូចំនួន ៨លាន សំរាប់ការស្រាវជ្រាវ

កាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៦ Youtube បានផ្សព្វផ្សាយទិន្នន័យវីដេអូចំនួន ៨លាន សំរាប់អ្នកស្រាវជ្រាវយកទៅ សិក្សាវិភាគស្វែងយល់ពីវីដេអូ ដែលអាចឈានទៅរកវិធីក្នុងការស្វែងរកវីដេអូនៅលើបណ្តាយអុីនថឹណិត។ ទំហំទិន្នន័យមានចំនួនសរុបតិចជាង 1.5 Terabytes។

ទិន្នន័យវីដេអូដែលផ្សព្វផ្សាយគឺត្រូវបានគេជ្រើសរើសក្រោមលក្ខខ័ណ្ឌ៖ ១) វីដេអូត្រូវបានគេកំណត់ផ្សព្វផ្សាយជាសាធារណៈ ហើយមានចំនួនមើលយ៉ាងតិច១០០០ដង ២) វីដេអូនីមួយៗត្រូវមានរយៈពេលចាប់ពី១២០វិនាទី រហូតដល់ ៥០០ វិនាទី ៣) វីដេអូត្រូវតែពាក្យព័ន្ធនឹងពាក្យដែលបានកំណត់យ៉ាងតិច១ ៤) មិនមែនជាវីដេអូអាសអាភាស។

យោលទៅតាមទិន្នន័យខាងលើ វីដេអូដែលមាននៅលើបណ្តាយ Youtube គឺភាគច្រើនជាវីដេអូ ផ្នែកខាងកំសាន្ត បន្ទាប់មក ហ្គេម រថយន្ត កីឡា ជាដើម។ ចំណែកឯវីដេអូផ្នែកសុខភាព អចលនវត្ថុ និងហិរញវត្ថុគឺមានចំនួនតិច។

អ្នកអាចស្រាវជ្រាវទិន្នន័យដោយផ្ទាល់តាមរយៈទំព័រនេះ ឫក៏ទាញយកទិន្នន៏យដោយផ្ទាល់តាមរយៈទំព័រនេះ

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version