
ស្វែងយល់ពី Full Text Search នៅក្នុង MySQL (វគ្គ១)
ជាធម្មតា គេប្រើ LIKE ឬ Regular Expression ដើម្បីស្វែងរកទិន្នន័យនៅក្នុង MySQL ។ តែនៅពេលចំនួន Record កាន់តែច្រើន ការស្វែងរក(Search) មានការលំបាក ដូចជា បញ្ហាល្បឿន (Performance) បញ្ហាបង្ហាញទិន្នន័យណាដែលត្រូវជាងគេ ជាដើម ។ដោយសារការជួបបញ្ហា ទាំងនោះ ជាហេតុធ្វើឲ្យ MySQL បង្កើតឡើងនូវលក្ខណៈពិសេសថ្មីមួយហៅថា Full-Text-Search ។