កម្មវិធីជំនួយល្អៗដែលគ្រប់គេហទំព័រ WordPress គួរតែមាន

WordPress គឺជាកម្មវិធីប្រភេទ Content Management System (CMS) មួយដែលអាចឲ្យអ្នកប្រើប្រាស់អាចបង្កើតគេហទំព័រដោយខ្លួនឯងយ៉ាងងាយស្រួល ចំណាយពេលតិច និងមិនចាំបាច់សរសេរកូដ។ អ្វីដែលនៅពីក្រោយសមត្ថភាពដ៏អស្ចារ្យរបស់ WordPress នេះគឺ កម្មវិធីជំនួយដែលគេស្គាល់ជាភាសាអង់គ្លេសថា “Plugin”។

អត្ថបទនេះនឹងបង្ហាញអំពី Plugin ល្អៗដែលគេហទំព័រ WordPress គួរតែប្រើ។

Jetpack

Jetpack គឺជាកម្មវិធីជំនួយមួយដែលមានសមត្ថភាពខ្ពស់ និងមានមុខងារច្រើន៖

WordPress SEO

បើទោះជា WordPress ជា Platform មួយដែលគាំទ្រ SEO (Search engine optimization) បានយ៉ាងល្អក៏ដោយ ក៏អ្នកមិនគួរមើលរំលងកម្មវិធីមួយនេះដែរ។ WordPress SEO by Yoast ជាកម្មវិធីជំនួយមួយដែលមានឯកទេសផ្តោតសំខាន់លើការផ្សព្វផ្សាយនៅលើប្រព័ន្ធស្វែងរកព័ត៌មាន (Search engine) ដូចជា Google Yahoo! Bing … ។ កម្មវិធីមួយនេះអាចឲ្យអ្នកកំណត់នូវពាក្យគន្លឹះដែល Search engine នឹងបង្ហាញអត្ថបទរបស់អ្នក ព្រមទាំងការពណ៌នាខ្លីផងដែរ (Meta description) ។ ជាពិសេសវាអាចឲ្យអ្នកប្រើប្រាស់កំណត់ប្រភេទអត្ថបទរបស់ខ្លួនដើម្បីឲ្យការស្វែងរក និងការបង្ហាញកាន់តែមានប្រសិទ្ធិភាព។ ម្យ៉ាងទៀតកម្មវិធីនេះក៏បានបំពាក់នូវមុខងារ XML Sitemaps ដែលជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធ SEO នាពេលបច្ចុប្បន្នផងដែរ។ ជាមួយ WordPress SEO អ្នកអាចកែនូវ Permalink (URL របស់អត្ថបទ) ទៅតាមអ្វីដែលអ្នកចង់បាន ដូច្នេះមិនចាំបាច់បារម្ភរឿងមិនអាចបើកទំព័រមួយដោយសារវាមាន URL មិនត្រឹមត្រូវនោះទេ។

W3 Total Cache

W3 Total Cache គឺជាកម្មវិធីដែលមានសមត្ថភាពខ្ពស់ក្នុងការធ្វើឲ្យគេហទំព័រ WordPress របស់អ្នកមានល្បឿនលឿន។ វាអាចកាន់បន្ថយរយៈពេលរង់ចាំសម្រាប់ការទាញយកទិន្ន័យ និងអាចបង្កើនល្បឿនរបស់ Server ផងដែរ។ W3 Total Cache ត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនធំៗជាច្រើនរួចមាន AT&T ។ មុខងារពិសេសៗរបស់វាគឺ អាចបង្កើនល្បឿននៃគេហទំព័រទាំងមូលបានយ៉ាងតិច 10ដង ប្រសិនបើមានការកំណត់ពេញលេញ។ វាក៏អាចធ្វើឲ្យគេហទំព័រអាចបង្ហាញមាតិការបានលឿន មិនធ្វើឲ្យអ្នកមើលមានភាពធុញទ្រាន់នោះទេ។ ជាពិសេស W3 Total Cache អាចសន្សំ Bandwidth បានរហូតទៅដល់ 80%។ មិនត្រឹមតែមាតិការនៃគេហទំព័រនោះទេ កម្មវិធីមួយនេះក៏អាចរក្សាទុក Database ជា Cache នៅលើកុំព្យូទ័រផងដែរ។ ដូច្នេះបើទោះជាគេហទំព័រអ្នកពឹងផ្អែកលើ Database ច្រើន ក៏អ្នកមិនចាំបាច់បារម្ភថាវានឹងដំណើរការយឺតដែរ។

TablePress

TablePress ជាកម្មវិធីមួយដែលអាចជួយអ្នកក្នុងការបង្កើតតារាងសម្រាប់បង្ហាញទិន្ន័យនៅលើគេហទំព័រ WordPress របស់អ្នកយ៉ាងងាយស្រួល និងប្រកបទៅដោយភាពទាក់ទាញ។ អ្នកអាចកែសម្រួលទិន្ន័យនៅលើតារាងដោយផ្ទាល់ដោយមិនចាំបាច់មានការសរសេរកូដបន្ថែម។ មិនតែប៉ុណ្ណោះប្រសិនបើអ្នកសរសេរកូដនៃភាសា Javascript តែបន្តិ អ្នកអាចបន្ថែមមុខងារជាច្រើនទៀតរួមមាន ការកំណត់របៀបបង្ហាញទិន្ន័យ ការកំណត់ចំនួនទិន្ន័យដែលត្រូវបង្ហាញក្នុងមួយទំព័រៗ ។ល។ លើសពីនេះទៅទៀត អ្នកមិនចាំបាច់បញ្ចូលទិន្ន័យឡើងវិញទេ ព្រោះ TablePress អាចទទួលទិន្ន័យជាប្រភេទឯកសារ Excel CSV HTML និង JSON បានផងដែរ។

BulletProof Security

BulletProof Security គឺជាកម្មវិធីជំនួយផ្នែកខាងសុវត្ថិភាពមួយ ដែលបន្ថែមការការពារគេហទំព័រ WordPress របស់អ្នកពីការប៉ុនប៉ងវាយប្រហារពីក្រុម ហេគឃ័រ បានមួយកម្រិតទៀត។ កម្មវិធីនេះមានមុខងារពិសេសៗជាច្រើនដូចជា សុវត្ថិភាពនៅលើ Firewall ការត្រួតពិនិត្យការ Login និងការការពារ Database ជាដើម។ BulletProof Security ជាកម្មវិធីដែលផ្តោតសំខាន់ទៅលើ ប្រសិទ្ធិភាព ទំនុកចិត្ត និងភាពងាយស្រួលក្នុងការប្រើប្រាស់។

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version