ស្វែងយល់ពី Server

អ្វីទៅជា Server? Server ត្រូវបានគេចាត់ទុកថាជាម៉ាស៊ីនបំរើដែលមានកំលាំងខ្លាំងជាងម៉ាស៊ីនប្រើប្រាស់ទូទៅ សម្រាប់ផ្តល់ជាសេវាកម្មសម្រាប់ Client ដែលចង់ប្រើប្រាស់អាច Access ទៅកាន់វា។ Server មានច្រើនប្រភេទដូចជា: Dedicate Server: ជាប្រភេទ Physical Sever ដែលត្រូវបានគេប្រើប្រាស់ដោយ Setup Operating System ដូចជា Linux, Windows Server ឬ Lotus Server ជាដើមក្នុងគោលបំណងបំរើជាសេវាកម្មអ្វីមួយដូចជា ចែកចាយឯកសារប្រើប្រាស់ ឬ Web Server ជាដើម។ business-dedicated-server-1366x768 ប្រភព https://www.miditech.com/

VPS Server: ជាប្រភេទ Server ដែលកើតចេញពី Virtualization Technology ដែលប្រើប្រាស់ Software សិប្បនិម្មិតដើម្បីបង្កើតជា Server មួយដែលមានមុខងារដូច Physical Serverដែរ។ VPS Server ប្រភេទនេះបាននិងកំពុងបានពេញនិយមប្រើប្រាស់នៅក្នុង ជំនាន់ Cloud Computing ដើម្បីសន្សំសំចៃភ្លើង និងការចំណាយលុយក្នុងការផលិត Server ច្រើន។

ប្រភព www.wapclan.net

Application Server: ជាប្រភេទកម្មវិធីដែលដើរតួរជាអ្នកផ្តល់សេវាកម្មផ្ទាល់ រវាង Server និង Client ដូចជា Web Server ត្រូវបានគេប្រើប្រាស់ Client Application (Firefox, chrome browser)ដើម្បីភ្ជាប់ទៅកាន់ Web Server។ Application មានច្រើនរាប់មិនអស់។ Application Server ដែលគេនិយមប្រើប្រាស់រួមមាន DNS Server, Mail Server, Web Server, FTP Server, File Server, Database Server ជាដើម។ Application Server ពឹងផ្អែកទៅលើ Operating System ដើម្បីអាចដំណើរការបាន។ ខាងក្រោមនេះជារូបតំនាងរបស់ Application Server  មួយជា Web Server  ប្រភព http://prasadhonrao.com

Application Server មួយត្រូវបានបង្កើតឡើងដោយមានធាតុផ្សំសំខាន់ៗដូចជា Protocol: ជាសំណុំ Library Code សម្រាប់ប្រើប្រាស់ដើម្បីអោយ Client អាចទំនាក់ទំនងជាមួយ Server បាន Port: ច្រកសម្រាប់បើកអោយ Client អាចបង្កើត Session Request មកកាន់ Server។ port សំខាន់ណាស់សម្រាប់អោយ Sysadmin អាចគ្រប់គ្រងដោយការប្រើប្រាស់ Firewall ដើម្បីការពារ។ Authentication: ជាប្រព័ន្ធសុវត្ថិភាពដែលចាំបាច់សម្រាប់អោយ Client ដែលត្រឹមត្រូវអាចប្រើប្រាស់ជាមួយ Server បាន ជាទូទៅមានដូចជា User-name, password, Encryption ជាដើមដើម្បីអោយទំនាក់ទំនងរវាង Client Server មានសុវត្ថិភាព។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version