ការប្រើប្រាស់ owncloud ធ្វើជា Private Cloud
បច្ចេកវិទ្យាកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ smart phone អាច រក្សារទុកទិន្នន័យលើ Cloud បានគ្រប់ពេលវេលា ងាយស្រួលស្វែងរកទោះបីជាទៅដល់ទីណាកន្លែងណា ដោយគ្រាន់តែត្រូវការ អ៊ីនធឺណិតតែប៉ុណ្ណោះ។
ស្របពេលដែល Dropbox, icloud, one drive, google drive ជាដើមដែលជា public cloud, សាធារណះ ដែលនណាក៏អាចផ្ទុកឯកសារនៅលើនោះបាន។ យ៉ាងណាមិញ Public cloud នៅតែជាបញ្ហាចំពោះអ្នកដែលមានឯកសារសំងាត់ផ្សេងៗជាដើម ព្រោះអាចនិងមានបញ្ហាខ្លះៗចំពោះ ភាពជាឯកជន Privacy។រូបខាងក្រោមនេះគ្រប់យ៉ាងគ្រប់គ្រងដោយ Drop box ទាំងអស់ព្រោះជា public cloud។
ប្រភព puaschitz.at
ចំនែក Owncloud ត្រូវបាន Setup នៅលើ Server ដោយផ្ទាល់ សុវត្ថិភាពអាចគ្រាន់បើជាង public cloud ប្រសិនជាមានបន្ថែម SSL ទៅលើ HTTP ព្រោះ Owncloud ដំណើរការលើ Web Server ដែល Share file ក្នុងទំរង់ជា webbase។ owncloud ត្រូវបានបង្កើតដោយប្រើប្រាស់ php រួមជាមួយ MySQL វាដំណើរការល្អប្រសិនបើតម្លើងវានៅលើលីនុច ដោយមានមុខងារនិង Addon ផ្សេងៗជាច្រើនដូចជា អាចមើលរូបភាពបាននៅលើwebsite តែម្តងដូចជា Google Drive មិនតែប៉ុណ្ណោះអាចកំណត់ថ្ងៃដែលចង់ Share បានរយះពេលប៉ុន្មានថ្ងៃត្រូវឈប់ កំណត់ password ពេល Share អាច Share ជា សារធារណះ ឬ ជាក្រុមក្នុង Server តែមួយរួមគ្នា និង មាន មុខងារផ្សេងៗជាច្រើនទៀតដែលបាននិងកំពុង Develop។
owncloud អាចដោនឡូតមកប្រើប្រាស់បានតាមរយះ Repository លីនុច ឬ ដោនឡូតតាមរយះ គេហទំព័រ Owncloud នៅតំណរនេះ ប្រសិនបើត្រូវការ Enterprise Version ត្រូវបង់លុយ
ខាងក្រោមនេះជាការ តម្លើង Owncloud នៅលើលីនុច CentOS 7
កែ /etc/httpd/conf.d/owncloud-auth-local.inc ដើម្បី អាច Access ពីក្រៅចូលបាន
បង្កើត mysql database មួយសម្រាប់ Owncloud
បន្ទាប់ពីតម្លើងបានជោគជ័យអាចប្រើប្រាស់បានហើយ
ការ ប្រើប្រាស់ស្រដៀងគ្នាទៅនិង Google Drive