ចំនុចល្អៗដែលគួរអនុវត្តក្នុងភាសា PHP (វគ្គ១)
អត្ថបទនេះនឹងបង្ហាញអ្នកសរសេរកម្មវិធីក្នុងភាសា PHP អំពីគន្លឹះសំខាន់ខ្លះៗ ដើម្បីឲ្យកូដមានលក្ខណៈស្តង់ដា ដំណើរការលឿន និងមានភាពងាយស្រួល ក្នុងការគ្រប់គ្រងកូដ ។ ទាំងអស់នេះ គឺជាគន្លឹះខ្លីៗ ដែលអ្នកគួរដឹង៖
ការប្រើប្រាស់ Tab & Space :
Programmer គួរតែកំណត់ Space ក្នុង ១ Tab នៅក្នុង Editor ដែលកំពុងប្រើ ឲ្យស្មើ ២ ឬ ៤ Spaces ប៉ុណ្ណោះ អាស្រ័យទៅតាមអ្នកដែលមាន សិទ្ធត្រួតពិនិត្យកូដកំណត់ ដើម្បីងាយស្រួលមើល Source Code ព្រោះវាអាចប្រែប្រួលចំពោះ Editor ដែលគាត់កំពុងប្រើ ។ អ្វីដែលសំខាន់ជាងនេះ គឺការគ្រប់គ្រងកូដកុំឲ្យមានភាពរញ៉េរញ៉ៃ ម្យ៉ាងទៀត វាជួយ Programmer អាចដឹងពី កន្លែងចន្លោះ ឬ Error ថែមទៀតផង។ ម្យ៉ាងវិញទៀត Programmer មិនគួរដាក់ Space នៅកន្លែងចាប់ផ្តើម និងកន្លែងចុងបញ្ចប់នៃ វង់ក្រចក (parenthesis) នោះទេ ។ ច្បាស់ណាស់ថា Code នឹង មិនមាន Error នោះទេ បើដាក់ Space នៅកន្លែងហ្នឹង ប៉ុន្តែជាស្តង់ដា គួរតែមិនដាក់ ។
ជាឧទាហរណ៍៖
<?php if ($myVar == getAllDataByName($name)) // correct if ( $myVar == getAllDataByName($name) ) // incorrect ?>
ការដាក់ឈ្មោះ Function ឬ Method, Variable, Constant Variable :
ការដាក់ឈ្មោះ Function ឬ Method Programmer គួរប្រើប្រាស់ CamelCase (ផ្តើមពាក្យដំបូង អក្សរតូច ពាក្យបន្ទាប់ អក្សរធំ ខាងដើម ហើយមិនគួរប្រើប្រាស់ Underscore (_) នោះទេ ។
ឧទាហរណ៍៖
Good: function makeCoffee() Bad: function MakeCoffee() Bad: function make_coffee()
ការដាក់ឈ្មោះ Variable មានសារសំខាន់ណាស់។ ឈ្មោះ Variable ត្រូវតែដាក់បញ្ជាក់ពីប្រភេទ តំលៃដែលផ្តល់ឲ្យដែលមានន័យគ្រប់គ្រាន់ និងពេញលេញ ជៀសវាងការដាក់ឈ្មោះតែអក្សរមួយតួ គ្មានន័យបញ្ជាក់។ ការដាក់ឈ្មោះបែបនេះធ្វើឲ្យមានភាពខាងស្រួល ក្នុងការពិនិត្យ Source Code ងាយស្រួលស្វែងរក និងចំណាំ។ ជាងនេះទៅទៀត វាក៏ងាយស្រួលសំរាប់អ្នកដទៃ ឬអ្នកត្រួតពិនិត្យ Source Code បន្ត អាចយល់ ឬកែបានដោយមិនលំបាក។
ការដាក់ឈ្មោះ Constant Variables មានភាពខុសពី Variable ធម្មតាត្រង់ វាប្រើអក្សរធំទាំងអស់ មិនប្រើសញ្ញា dollar ($) ហើយមិនផ្លាស់ប្តូរតំលៃឡើយ ។ ដើម្បីផ្តល់តំលៃឲ្យ Constant Variable គឺគេប្រើ function មួយឈ្មោះ define() ។
ឧទាហរណ៍៖
ការប្រើប្រាស់ Ternary Condition:
ចំពោះការប្រើប្រាស់ Condition នេះ មានគុណសម្បត្តិជាច្រើន ដូចជា៖
- ដំណើការលឿនជាង if/else condition
- Code ខ្លី (មួយបន្ទាត់) និងងាយស្រួលគ្រប់គ្រង ។
ឧទាហរណ៍៖
if/else Condition
$var = 5; if(5 == $var) { echo 'Value is 5'; } else { echo 'Value is not 5'; }
Ternary Condition
//Syntax of Ternary Condition (condition) ? (true return value) : (false return value)
//Example 1 $var = 5; echo $var == 5 ? 'Value is 5' : 'Value is not 5';
//Example 2 $var = 5; $result = 5 == $var ? true : false; echo $result; //true/false
//Example 3 : nested condition in ternary condition (លក្ខខ័ណ្ឌក្នងលក្ខខ័ណ្ឌ) $var5 = 5; $var10 = 10; $result = (5 === $var5) ? ($var5 < $var10 ? $var5 + $var10 : $var5) : $var10; echo $result; //result: if first condition is true, check the second condition, else $var10 //if second condition is true, $result = $var5 + $var10, else $result = $var5
ការប្រើប្រាស់ == (double equal) និង === (triple equal) :
មានភាពខុសគ្នាមួយចំនួន ដែល Programmer គួរដឹង មុននឹងប្រើប្រាស់ == (double equal) និង === (triple equal) ។ឧទាហរណ៍ទី១៖
== (double equal) : ប្រឿបធៀបតែ value តែមិនគិតពី data type ។ ដំបូង វានឹងបំលែង data type ឲ្យទៅជាប្រភេទ data type ដូចគ្នា រួចទើបប្រៀបធៀប ជាក្រោយ។
=== (triple equal) : ប្រៀបធៀបទាំង value ទាំង data type ។
ចំណាំ៖ ដើម្បីជៀសវាងករណីខ្លះដែលអាចមាន Error កើតឡើងដោយយថាហេតុ គួរប្រើ Triple equal ល្អជាង។