របៀប Configure Dynamic Route ដោយប្រើប្រាស់ OSPF

តើអ្វីទៅជា OSPF? Open Shortest Path First: ជា Dynamic Routing ដែលពេញនិយមប្រើប្រាស់នៅក្នុងក្រុមហ៊ុនតូចនិងមធ្យម នាពេលបច្ចុប្បន្ន វាល្អជាង RIP ដែល Techfree ធ្លាប់បានលើកមកនិយាយក្នុងអត្តបទមុន។បើនិយាយទៅវាឆ្លាតជាង RIP វាចេះដឹងថាផ្លូវណាជិត ផ្លូវណាមិនសូវស្ទះ និង មានប្រធាន DR (Designate Router) និង អនុប្រធាន Backup Designate Router (BDR) ច្បាស់លាស់ ដោយក្នុងចំនោម Router ទាំងអស់នៅក្នុងក្រុម។

តើ OSPF មានចំនុចពិសេសអ្វីខ្លះទៅ?

Routing Table របស់វា មិនSynchronized អោយគ្នាទាំងអស់នោះទេ វា Synchronized តាម DR ។ ការធ្វើដូចនេះវាមិនធ្វើអោយខាត RAM និង CPU របស់ Router.

Topology Table: ផ្ទុកនៅ Topology Structure of Network ផងដែរដើម្បីអោយដឹងថាតើជាប្រភេទ Topology អ្វីដែល Router ទាំងអស់កំពុងប្រើប្រាស់

Neighbor Table: ផ្ទុកនូវពត៏មានរបស់ Router ជិតខាងដែលភ្ជាប់ទៅកាន់។បញ្ជីសំរាប់កត់ពត៏មាន Router ជិតខាង Neighbor Router។

OSPF: មានលេខ សំគាល់ Administrative Distance Number 110 តូចជាង RIP ដូចនេះ Priority វា អាចទៅមុន RIP នៅពេល Route ទៅកាន់ណិតវើកណាមួយ។

OSPF ព្យាយាមទំនាក់ទំនងជាមួយអ្នកជិតខាងសិនមុនពេលបញ្ចូន ពត៏មានទៅគ្នាដោយវាផ្ញើ Hello Packet ទៅសួរស្តីគ្នាសិន ហើយ IP Address ដែលផ្ញើទៅកាន់គ្នាគឺប្រើ IP Address 224.0.0.5 ហើយផ្ញើទៅច្រើនមិនមែនទៅតែមួយទេជា Multicast។

Router និមួយៗមាន ID របស់វាដើម្បីសំគាល់ច្បាស់លាស់ និងកំណត់ តំបន់គ្នាច្បាស់លាស់ Router ណានៅតំបន់ដូចគ្នាគឺជាក្រុមតែមួយ តែបើនៅក្នុងក្រុមផ្សេងគ្នាគឺទៅជាក្រុមផ្សេង។

DR Router ផ្ញើLink-stat Advertisement (LSA)សំរាប់អាប់ដេតពត៏មានពី Topology របស់ Router នីមួយៗ បន្ទាប់មក Router ផ្សេងៗដែលចង់អាប់ដេត ផ្ញើ link-state Request (LSR)ទៅកាន់ Router មេ (DR) បន្ទាប់មក Router មេបញ្ជូន Link-state update (LSU)មកវិញរួចហើយចុងក្រោយ Synchronized Link-state database អោយដូចគ្នាជៀសវាងទទួលបាន ពត៏មានដដែលច្រើនអត់ប្រយោជន៏។

Router នៅក្រុមមួយជាមួយគ្នា ចុះ បើ Router មួយនោះ ដែលឈរនៅកណ្តាលធ្វើជាទំនាក់ទំនងរវាង Router 2 តំបន់ផ្សេងគ្នាហៅថាថាអ្វី? ហៅថា ABR (Area Border Router)

សូមមើលរូបខាងក្រោម R1 និង R2 ស្ថិតនៅក្នុងតំបន់ផ្សេងគ្នាហើយសំរបសំរួលដោយ ABR

រូបខាងក្រោមនេះជាការ setup ដោយប្រើប្រាស់ Command ដ៏សាមញ្ញមួយ

Router-1:

សូមមើលទៅកាន់ Router-2 វិញម្តងរូបភាពខាងក្រោម R2 ស្ថិតនៅក្នុង Area 1

សូមមើល  ABR Router (វានិងស្ថិតក្នុង Area 0 ផង និង Area 1 ផង។

សូមក្រលេកមើលរូបខាងក្រោមនេះ ជា OSPF Neighbor.  ហេតុអ្វីបាន ABR Router ក្លាយជា DR (មេ) ? ដោយសារនៅជិតជាងគេទៅខាងណាក៏វានៅជិតជាងគេដែរ។ចុះមានឆ្ងល់ទេហេតុអ្វីរូបខាងលើនេះ លោត invalid input? ព្រោះថាពេលកំពុងតែ typing command វាអាប់ដេត ទើបវាលោតកាត់យើងបែបនេះឡើងមក។

សូមមើលរូបខាងក្រោមនេះមួយទៀតដើម្បីស្វែងយល់ពី Administrative Distance Number

តើអ្វីទៅជា 192.168.20.0  0.0.0.255 area 0 ? ធ្លាប់ឃើញតែ 192.168.20.0 255.255.255.0

តាមពិតមិនមានអ្វីខុសគ្នាទេ 255.255.255.0 ហៅថា subnet mask ចំនែក 0.0.0.255 ហៅថា Wild mask. គ្រាន់តែគេប្រើប្រាស់ខុសគ្នាទៅតាមប្រភេទ Dynamic Route នីមួយៗ។  wild mask 0.0.0 ជា ណិតវើក, 254 ជា ចំនួនHostនៅក្នុង ណិតវើកនោះ. ចំនែក subnet mask 255.255.255 មានន័យថា ណិតវើក និង ០ មានន័យថាអាចមានចំនួន Host 254 នៅក្នុង ណិតវើកមួយ។

 

 

 

 

 

 

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version