Redhat Enterprise ជា ប្រភេទ Operating System ដែលពេញនិយមនិងមានឈ្មោះល្បីយូមកហើយក្នុងចំនោម Linux ផ្សេងៗដូចជា Debian, Ubuntu, Suse Linux អ្នកគ្រប់គ្រងភាគច្រើនបានស្គាល់តាំងពី Version 1 រហូតដល់ Version 10 បន្ទាប់មកទៀតក៏ចាប់ផ្តើមចេញ Enterprise Version 1 រហូតមកដល់សព្វថ្ងៃនេះដល់ Version 7។
កំណែប្រែជំនាន់មុនមិនសូវមានអ្នកចាប់អារម្មណ៏ទេ ព្រោះស្រដៀងៗគ្នា តែចំពោះកំណែរប្រែចុងក្រោយនេះហាក់ដូចជាមានការប្តូ ច្រើនគួរអោយកត់សំគាល់ដូចខាងក្រោមនេះ
១) File System: ដែលធ្លាប់ប្រើ EXT4 ត្រូវបានប្តូមកប្រើ XFS វិញ
២) Kernel Version: ធ្លាប់ប្រើប្រាស់ 2.6.x ត្រូបានប្តូមក 3.10.x ដើម្បីធ្វើការងារបានច្រើនជាពិសេស
សម្រាប់ Cloud Technology(Virtualization Technology)
ប្រភព access.redhat.com
៣) Kernel Code: ប្តូពី Santiago ទៅជា Maipo វិញ។
៤) Process ID: ដែលធ្លាប់ប្រើប្រាស់ init ប្តូទៅជា Systemd។
៥) Runlevel: ត្រូវបានប្តូឈ្មោះទៅជា Target។ Runlevelទាំង៧នៅក្នុងជំនាន់៦, 0, 1,2,3,4,5,6 សម្រាប់សំគាល់ OS កំពុងដំណើរការក្នុង Level ណាមួយ ត្រូវបានប្តូទៅជា poweroff.target, rescue.target,multi-user.target, multi-user.target, multi-user.target, graphical.target, reboot.target។
៦) Hostname: កន្លែងកំណត់ឈ្មោះ server ដែលធ្លាប់ទុកក្នុង File /etc/sysconfig/netework ត្រូវបានប្តូទុក្នុង /etc/hostname។
៧) UID Allocation: នៅជំនាន់មុននៅពេល Create User នោះលីនុចនិងចាប់ផ្តើម ID ពី៥០០ តែចំពោះកំណែថ្មីនេះចាប់ពី១០០០ទៅវិញ។
៨) Max File System: ជំនាន់៦ File ធំបំផុតប្រើប្រាស់បានតែ 16TB តែកំណែ៧វិញអាចដល់ 500TB។
៩) xfs_repair: ត្រូវបានប្រើប្រាស់ជំនួស e2fsck សម្រាប់ជួសជុល File System។
xfs_repair អាចជួសជុលបានតាម inode size check, Directory check, pathname check, link count check, freemap check, super block check, inode and inode blockmap(addess) check។
e2fsck: inode, block and size check, directory structure check, directory connectivity check, reference count check, group summary info check។
xfs_growfs ត្រូវបានយកប្រើជំនួស resize2fs នៅក្នុងកំណែថ្មីនេះ។
xfs_growfs ប្រើប្រាស់ mount point សម្រាប់ Resize LVM។
ចំនែក version 6 ចុះក្រោមប្រើប្រាស់ resize2fs ប្រើប្រាស់ឈ្មោះ LVM ដើម្បី Resize LVM។
១០) File System Structure: នៅក្នុងជំនាន់ក្រោយនេះ /sbin, /bin, /lib, /lib64 ត្រូវបានផ្ទុកនៅក្នុង /usr ទាំងអស់។
Boot Loader ពីមុនប្រើប្រាស់ Grub 0.97 ត្រូវបានប្តូមកប្រើ Grub 2 ថែមទាំង អាចប្រើប្រាស់ ជាមួយ GPT, Firmware ផ្សេងៗ ដូចជា BIOS, EFI, និង Open Firmware ថែមទាំងអាច Boot នៅលើ File System ផ្សេងៗដូចជា XFS, EXT4, NTFS, HFS, RAID ថែមទៀតផង។ KDUMP សម្រាប់ ផ្ទុក Report ពេល Error Crash អាចស្គាល់ System ដែលមាន RAM ដល់ទៅ 3TB។
១១) System and Service Manager: Upstart ត្រូវបានជំនួសដោយ Systemd ដែលជា Service Manager សម្រាប់ លីនុច។
១២) Enable/Start Service: ត្រូវបានផ្លាស់ប្តូឈ្មោះ ពី Service a start ទៅជា systemctl start a លើសពីនេះ chkconfig ត្រូវបានប្តូទៅជា systemctl enable a។
១៣) iptables: ដែលជា Firewall ពេញនិយមសម្រាប់លីនុចត្រូវបានប្តូទៅជា Firewalld(Dynamic Firewall) ក៏ប៉ុន្តែ iptables នៅតែប្រើប្រាស់បានតែលុះត្រាតែប្រើមួយអត់មួយមិនអាចប្រើទាំង២ចូលគ្នានោះទេ។
១៤) Bonding: សម្រាប់ប្រើប្រាស់អោយ អ្នកគ្រប់គ្រង ភ្ជាប់ណិតវើកជាច្រើនចូលគ្នាដើម្បីធ្វើជាច្រកតែមួយដើម្បីបង្កើន Bandwidthអោយបានលឿន ត្រូវបានប្តូឈ្មោះទៅជា Team។
១៥) Network Time Synchronization: ntpd ដែលធ្លាប់តែប្រើប្រាស់នៅក្នុងជំនាន់មុន ត្រូវបានជំនួសដោយ Chrony Suite ដែលមានល្បឿនលឿនជាង ntpd។
១៦) Network File System: NFS ដែលប្រើប្រាស់សម្រាប់ Share File រវាង Server និង Server ប្រើប្រាស់ Version ៣ ឡើងទៅទើបអាចប្រើជាមួយ កំណែក្រោយនេះ។
១៧) Cluster Resource Manager: សម្រាប់ប្រើប្រាស់ដើម្បីធ្វើជា Linux Cluster ត្រូវបានជំនួសពី Rgmanager ទៅជា Pacemaker។
១៨) Load Balance Technology: សម្រាប់ប្រើប្រាស់ធ្វើជាសមាមាត្ររវាង Server ច្រើន ត្រូវបានប្តូពី piranha ទៅជា Keepalived and HAProxy វិញ។
១៩) Desktop/GUI: កាលពីជំនាន់៦Redhatប្រើប្រាស់ GNOME version 2 ត្រូវបានប្តូមកប្រើ GNOME version 3 និង KDE 4.1។
២០) Database: mysql database ដែលប្រើប្រាស់នៅជំនាន់មុន ត្រូវបានប្តូមកប្រើ MariaDB ជំនួសវិញ។ តែ Mysql នៅតែអាច Setup ប្រើប្រាស់បានធម្មតាគ្រាន់តែមិនអាចដោនឡូតយកពី Repository Linux បានដូចមុន។
រាល់កំណែរប្រែទាំង២០នេះយ៉ាងហោចណាស់មាន ៩០ភាគរយដូចគ្នាទៅនិង CentOS, Scientific Linux, Fedora។
ពត៏មានលំអិតសូមអានក្នុងតំណរខាងក្រោមនេះ WHAT’s NEW IN REDHAT 7