ស្វែងយល់ពី Raid Technology ប្រើប្រាស់ជាមួយ Linux LVM

Raid Technology? Redundancy Array Independent Disk: ជាការផ្តុំ HDD ជាច្រើនធ្វើជា HDD តែមួយ វាមានសារះសំខាន់ណាស់សម្រាប់ការពារនៅពេលដែលមានបញ្ហាខូច HDD។Raid ប្រើប្រាស់ Software ដើម្បីបង្កើតជា Interface មួយសម្រាប់គ្រប់គ្រងទៅលើ HDD ។ នៅពេលខូចHDDមួយឯកសារមិនបាត់បង់នោះទេ។Raid មានច្រើនប្រភេទដូចជា Raid-0, Raid-5, Raid-10 និង សេរីថ្មីៗចុងក្រោយទៀតគឺ Raid-6

Raid-0 : (Stripe) ជាការផ្គួប HDD ២ចូលគ្នាធ្វើជា HDD តែមួយដើម្បីបង្កើតផ្ទៃទ្វេដង។នៅពេលខូចមួយគឺខូចទាំងអស់ ព្រោះទិន្នន័យត្រូវបានផ្ទុកនៅកន្លែងផ្សេងគ្នាលើ HDD ទាំង២។ RAID-0 ពុំមាន Spare part សំរាប់ជំនួសគ្នាពេលមួយណាខូចនោះទេ។ RAID-0 តែត្រូវបានគេប្រើប្រាស់នៅគ្នុង RAID-10 ដើម្បីផ្គួប RAID-1 ចូលគ្នាពី។raid-0

ប្រភព www.backup-utility.com

 

Raid-1: (Mirror) ទិន្នន័យត្រូវបានផ្ទុក្នុង HDD ២ផ្សេងគ្នា ប្រសិនបើខូច១នៅសល់មួយប្រើប្រាស់បាន។បើខូចទាំង២ទិន្នន័យនិងបាត់បង់។

storage_raid_01

ប្រភព searchstorage.techtarget.com

Raid-5: អាចផ្គួប HDD លើសពី៣ឡើងទៅសម្រាប់ធ្វើជា RAID. ចំពោះRAID-5 ប្រើប្រាស់ Spare part មួយ ប្រសិនបើមាន HDD មួយក្នុងចំនោមទាំងអស់ខូច នោះទិន្នន័យមិនបាត់បង់ទេ តែបើខូច២គ្រាប់ទិន្នន័យនិងបាត់បង់។

raid5

ប្រភព  www.filesaversdatarecovery.com

RAID-6: វាស្រដៀងគ្នានិង RAID-5 ដែក៏ប៉ុន្តែមាន Spar part ២ ។ប្រសិនបើមាន HDD ២ខូចក្នុងចំនោម HDD ទាំងអស់ មិនមានបញ្ហាទេ។តែបើខូចម្តង ៣ HDD ទិន្នន័យខូច។ RAID-6 ត្រូវបានដាក់អោយប្រើប្រាស់នៅក្នុង Redhat Enterprise 6, CentOS 6 មុនគេ ប៉ុន្តែ Windows Server 2012 មិនទាន់ឃើញនៅឡើយ។

storage_raid_06_desktop

ប្រភព searchstorage.techtarget.com

RAID-10: RAID-10 វាកើតចេញពីការផ្គួប RAID-1 និង RAID-0 វាមានល្បឿនលឿន ក៏ប៉ុន្តែវាត្រូវការ HDD ៤ដើម្បីធ្វើ ព្រោះវាកើតចេញពី ការផ្គួប RAID-1 ចូលគ្នាពី ។

ប្រសិនបើ HDD នៅក្នុង RAID-1 ណាមួយខូចមួយគ្រាប់មិនមានបញ្ហាទេ។

ប្រសិនបើ HDD នៅក្នុង RAID-1 ណាមួយខូចទាំង២នោះទិន្នន័យនិងបាត់បង់ទាំងស្រុង។

storage_raid_10_desktop

 

ប្រភព searchstorage.techtarget.com

រូបភាពទាំងអស់ខាងលើសុទ្ធតែជា RAID Technology ដែលបាននិងកំពុងពេញនិយមប្រើប្រាស់ជាពិសេសចំពោះ RAID-1 និង RAID-5។ RAID-LAYER វាស្ថិតនៅក្នុង Physical Volume ដែលគេអាចយកវាទៅធ្វើជា LVM បាន ឬ យកទៅបន្ថែមលើ LVM ផ្សេងៗទៀតបាន។សូមមើលរូបខាងក្រោមនេះ

lvm

ប្រភព pthree.org

រូបខាងលើនេះមានន័យថា

/dev/md0 ជា RAID-5 ទី១ដោយមាន HDD ចំនួន៤គ្រាប់ធ្វើជា RAID-5។

/dev/md1 ជា RAID-5 ទី២ដោយមាន HDD ចំនួន៤គ្រាប់ធ្វើជា RAID-5 ដូចគ្នា

/dev/sda, /dev/sdb, /dev/sdc, /dev/sdd  /dev/sde  សុទ្ធតែជា Physical HDD

នៅក្នុងរូបខាងលើនេះ នៅពេលបង្កើត RAID-5 ទី ១ និង ទី ២ រួចហើយ គ្រាន់តែធ្វើវាអោយទៅជា LVM បន្ទាប់មកអាចយកទៅ Add នៅក្នុង LVM-GROUP ដូចដែលបានបកស្រាយក្នុងអត្តបទមុន។

 

ការប្រើប្រាស់ RAID-Technology គឺផ្តល់ផលប្រយោជន៏សម្រាប់ការពារការបាត់បង់ទិន្នន័យនៅពេលខូច HDD ចំនែក LVM Linux ជួយអោយ អ្នកគ្រប់គ្រងអាចបន្ថែមផ្ទៃ HDD ចូលទៅក្នុង System ដែលកំពុងតែដំណើរការដោយមិនបាត់បង់ទិន្នន័យនោះទេ។