ការតំឡើងហ្វុងអក្សរគឺមានសារៈសំខាន់ណាស់ ដើម្បីធ្វើអោយវេបសាយរបស់យើងងាយស្រួលមើល ហើយទាក់ទាញ។ ការណែនាំមួយនេះនឹងពន្យល់ពីរបៀបប្រើប្រាស់ Google Fonts API ជាអក្សរខ្មែរ ដើម្បីបន្ថែមហ្វុងទៅលើវេបសាយរបស់លោកអ្នក។
ដើម្បីបាន Google Fonts API ជាអក្សរខ្មែរ សូមលោកអ្នកចូលទៅកាន់ Google Fonts ហើយនៅត្រង់ Languages (លេខ ១ក្នុងរូប) ជ្រើសរើសយក Khmer នោះលោកអ្នកនឹងឃើញហ្វុងអក្សរខ្មែរទាំងអស់ដែលមាននៅក្នុង Google Fonts។ ចុចនៅលើហ្វុងណាមួយដែលលោកអ្នកពេញចិត្ត ហើយធ្វើការចម្លងនូវតំណភ្ជាប់ហ្វុងនោះ ដើម្បីដាក់បញ្ចូលទៅក្នុងវេបសាយរបស់លោកអ្នក។
បន្ទាប់ពីចុចលើសញ្ញា “+” (លេខ ២ក្នុងរូប) នោះយើងនឹងអាចឃើញដូចផ្ទាំងខាងក្រោម៖
រួចយើងចម្លងកូដ (សញ្ញាព្រួញ) ដើម្បីទៅដាក់នៅក្នុងកូដរបស់យើង
សូមអ្នកបង្កើតឯកសារមួយ ហើយសរសេរដូចខាងក្រោម៖
នៅត្រង់បន្ទាត់ទី ៣, ៤ និង៥
<link href=”https://fonts.googleapis.com/css?family=Moul” rel=”stylesheet”>
<link href=”https://fonts.googleapis.com/css?family=Bokor” rel=”stylesheet”>
<link href=”https://fonts.googleapis.com/css?family=Freehand” rel=”stylesheet”>គឺជាតំណភ្ជាប់របស់ហ្វុងអក្សរខ្មែរដែលយើងបានចម្លងពី Google Fonts។ ហើយយើងក៏អាចដាក់វាបញ្ចូលគ្នាផងដែរ ដោយគ្រាន់តែសរសេរ
<link href=”https://fonts.googleapis.com/css?family=Moul|Bokor|Freehand” rel=”stylesheet”>
នៅក្នុងស្លាក <body>…..</body> គឺការហៅរាល់ហ្វុងដែលយើងបានពី Google Fonts ដើម្បីប្រើទៅលើអត្ថបទរបស់យើង។
ខាងក្រោមគឺលទ្ធផលរបស់កូដខាងលើ៖