ហេតុអ្វីបានជា Digital Ocean, Amazone Web Service បង្កើត VPS មួយលឿន? Setup Vmware មួយវិញចំណាយពេលយ៉ាងតិច២០នាទីទំរាំបាន Windows មួយឬ Linux មួយ។ Docker ជា ប្រភេទ Virtualization តូចម្យ៉ាងដែលឈនៅលើ Kernel របស់ Physical Server OS វាមាន Template សម្រាប់ OS ។ ពេលប្រើប្រាស់គ្រាន់តែហៅ Template មកប្រើវានិងដើរបានភ្លាម បើយើង Customized Application របស់វាមានអីខ្លះនៅក្នុងនោះវាមានដូចៗគ្នា។
ភាពខុសគ្នារវាង Docker និង Vmware
Vmware ចំណាយពេលយូដើម្បី Setup ដោយសារត្រូវដំណើរការម៉ាស៊ីនមួយដាច់ដោយឡែក ឬហៅម្យ៉ាងទៀតថាជា True hardware Virtualization. វាដូចជាម៉ាស៊ីនពិត។
ចំនែកឯ Docker វិញវាដើរលើ Service ដែលមានស្រាប់ដូចនេះហើយបានជាវា Deploy បានលឿន ។ Digital Ocean VPS Deploy តែមួយភ្លែតមិនដល់ ៥នាទីផងបាន OS មួយដែលអាចប្រើប្រាស់បាន។ Dockerជា គ្រាន់តែជាអ្នកសំរបសំរួលរវាង Container និមួយៗអោយដំណើរការបាននិងពឹងផ្អែកទៅលើ Kernel របស់ Server ពិតប្រាកដដែលបានចែកអោយ។
សូមមើលរូបខាងក្រោមនេះ
Docker Host: ជាម៉ាស៊ីន Server ដែលអាចជា Linux, Mac-OS, Windows 10 ជាដើម។ សម្រាប់ Docker ថ្មីនេះប្រើប្រាស់បានតែចំពោះ Windows 10 Pro និង Enterprise ឡើងទៅសម្រាប់អ្នកប្រើប្រាស់ Windows។
Docker Daemon: ជា Service ដែលសម្រាប់ផ្តល់អោយទៅ client ដើម្បីចង់បានអ្វីយកទៅប្រើប្រាស់នៅក្នុងកុងតៃន័រណាមួយ។
Container: វាជា Class សម្រាប់បញ្ជា Runable class សម្រាប់អោយ Image បើកឬបិទឬធ្វើអ្វីមួយ ឬចង់ប្រើប្រាស់នូវ Network Information ផ្សេងៗជាដើម.
Image: ជា Template OS គំរូសម្រាប់យកទៅ Deploy Server ។ គេអាចបង្កើត Template បានដោយយោងតាមឯកសាររបស់ Docker Image Create
Docker Registry: ជាបណ្តុំ Library សំរាប់បង្កើត image
តើនៅពេលដំណើរការ Container មួយត្រូវមានអ្វីខ្លះ?
១) ត្រូវមាន File Image សិន ទើបអាច RUN បាន
២) ប្រើប្រាស់ File Image ដើម្បីបង្កើតជា Container ថ្មីមួយ
៣) ចាប់យកផ្ទៃ HDD ទុកប្រើប្រាស់ និង បង្កើត Network ឬ ក៏ Bridge ស្ពានភ្ជាប់ជាមួយ Physical Network Card របស់ Server ខាងក្រៅ
៤) វាចាប់ផ្តើមចាប់យក IP Address ដែលផ្តល់អោយដោយ DHCP-Server
៥) វានិង ដំណើរការនៅ Service ផ្សេងៗដែលយើងចង់អោយវាដើរដូចជា http service ជាដើម
៦) វានិងប្រមូលពត៏មានបង្ហាញពី Error ឬ មានបញ្ហាអ្វីនិងបង្ហាញ
Techfree សូមលើកយកមកinstall នៅក្នុង CentOS 7
ជំហ៊ានដំបូងត្រូវ Add repository ថ្មីមួយនៅគ្នុង /etc/yum.repos.d/docker.rep រួចហើយសរសេរដូចខាងក្រោមនេះ
[dockerrepo]
name=Docker Repository
baseurl=https://yum.dockerproject.org/repo/main/centos/7/
enabled=1 gpgcheck=1
gpgkey=https://yum.dockerproject.org/gpg
បន្ទាប់ពីSetup វាជោគជ័យហើយអាចធ្វើតេសន៏វាបានហើយ សូមមើលរូបខាងក្រោមនេះ
នៅពេលដែលចេញដូចនេះមានន័យថា Docker Engine យើង តម្លើងបានជោគជ័យហើយ នៅលើ CentOS 7
Docker មានសេវាកម្មជាច្រើនទៀតសម្រាប់ System Administrator អាចស្វែងរកពត៏មានទាំងនោះបាននៅក្នុងគេហទំព័របស់ Docker នៅក្នុងតំណនេះ DOCKER-Feature
ប្រភព DOCKER