ស្វែងយល់ពី Logical Volume Management របស់លីនុច (Linux)
ការរៀបចំផ្ទៃ HDD សម្រាប់ Server មួយវាមានសារៈសំខាន់ណាស់សំរាប់ System Administrator ។ នៅពេលដែលត្រូវថែម HDD ម្តងៗត្រូវចំណាយពេល Copyឯកសារចាស់ដាក់ចូលHDD ថ្មី សិន រួចហើយបានយកមកជំនួស HDD ចាស់ ។ ត្រូវការ Format HDD ទៀត មិនតែប៉ុណ្ណោះត្រូវ បិទម៉ាស៊ីន Server សិនមុនពេលដាក់ HDD ថែម។
ខាងក្រោមនេះជាការ Add Hdd ថែមសម្រាប់លីនុចដោយមិនចាំបាច់ប្តូរHDD ចាស់ចោលនោះទេ។ហើយក៏មិនចាំបាច់បិទម៉ាស៊ីនផងដែរ ប្រសិនបើ Serverប្រើប្រាស់ Hot Plug HDD។ តើអ្វីទៅជា LVM សូមមើលរូបខាងក្រោមនេះ
រូបខាងលើនេះមានន័យដូចម្តេច?រូបនេះមាន ២ផ្នែក ផ្នែកខាងក្រោមជាផ្នែកធម្មតារបស់លីនុច Physical និង partition. មាន HDD មួយចែក partion បានច្រើនដូចជា
/dev/sdb = hdd ទី២ /dev/sdc =hdd ទី៣នៅក្នុងលីនុច Server. ចំនែកឯ /dev/sdb1 មានន័យថា partition 1 នៅលើ hdd ទី២ និង /dev/sdb2 ជា partition ទី២ របស់ hdd ទី២
អាច setup Linux ដាក់នៅក្នុង /dev/sdb1 ជាដើម តាមដែលជ្រើសរើសនៅពេល Setup Linux ។ពេលចែក partition រួច Format វាទៅជា Ext3 or Ext4 បាន។ Et3, Ext4 ជាប្រភេទ File System របស់លីនុច បើប្រៀបធៀបទៅនិង windows វិញគឺ NTFS ឬ FAT32 ជាដើម វាមិនខុសគ្នាប៉ុន្មាននោះទេ។
សូមក្រលេកទៅមើលផ្នែកខាងលើនេះវិញ LVM វិញតើវាមានអីខុសគ្នាទេ?
Physical Drive = Hard Disk
Volume Group: សម្រាប់គ្រប់គ្រងទៅលើ partition ផ្សេងៗបើទោះបីជាវាស្ថិតនៅលើ hdd ផ្សេងគ្នាក៏ដោយក៏អាចយកវាមកដាក់ចូលក្រុមជាមួយគ្នាបានដែរតែសូមប្រយ័ត្នបន្តិចប្រសិនបើ HDD សេរីខុសគ្នាគួរកុំដាក់ចូលគ្នាព្រោះវាអាចធ្វើអោយល្បឿនដើរមិនល្អដូច សេរីជាមួយគ្នា។
Logical Volume: សម្រាប់បែងចែក Partition របស់ Volume Group, ដើម្បី Format ទៅជា Ext3, Ext4 ហើយយកទៅប្រើប្រាស់បាន ព្រោះ Volume Group ជាបណ្តុំ HDD ច្រើនចូលគ្នា ឬ បណ្តុំ partition ច្រើនចូលគ្នា។
ចំពោះវិធីសាស្ត្រក្នុងការធ្វើ មាន២យ៉ាងប្រសិនបើអ្នកចូលចិត្តខាង Graphic User Interface ប្រើតាម GUI អាចមើលបាននៅក្នុងតំណរនេះ LINUX LVM GUI និងម្យ៉ាងទៀតប្រើតាម Command។
ខាងក្រោមនេះជាការប្រើប្រាស់ Command ដើម្បីបន្ថែម LV ទៅកាន់ LV-Group ដេលមានស្រាប់ដោយសន្មត់ថាមាន hdd 3 នៅក្នុង Linux Server.
សូមមើលខាងលើនេះ HDD ទាំង ៣ នេះនៅជា RAW នៅឡើយទេមិនទាន់បានធ្វើអីទេ ប្រើប្រាស់ក៏មិនទាន់កើត។ដូចនេះត្រូវបង្កើតវាទៅជា Logical Volume ដើម្បីអាច យកវាទៅប្រើប្រាស់ជាមួយ Volume Group ដែលមានស្រាប់នៅក្នុងលីនុច។ជាទូទៅលីនុចមាន Volume Group វាមួយរួចទៅហើយ នៅពេល Setup លីនុចដំបូង ។ សូមមើលរូបខាងក្រោមដើម្បីធ្វើ hdd មួយអោយទៅជា Logical Volume.
ជំហ៊ានបន្ទាប់អាចស្វែងរកមើលថាតើមាន Volume Group រួចហើយឬនៅនៅក្នុងលីនុច Server សូមមើលរូបខាងក្រោមនិង Command ក្នុងរូប
នៅក្នុងរូបនេះមាន VolGroup នៅក្នុងលីនុច។ដូចនេះអាចបន្ថែម /dev/sdb1 ដែលទើបបង្កើតវាទៅជាសមាជិករបស់ VolGroup បានហើយ សូមមើលរូបខាងក្រោមទៀត
vgdisplay ប្រើសម្រាប់ មើលថាតើ មាន Volume Group ហើយឬនៅ? បន្ទាប់មក Add LMV hdd ចូលទៅ។សូមចំណាំថាពេលបង្កើត partition LVM /dev/sdb or /dev/sdc វានិងទៅជា /dev/sdb1 or /dev/sdc1
នៅពេលនេះមិនទាន់ចប់សព្វគ្រប់ទេត្រូវ ព្រោះ LVM ដែលទើបតែថែមនោះជា Free Space ផ្ទៃទំនេទេ ដូចនេះត្រូវធ្វើវាអោយទៅជាផ្ទៃដែលអាច្រើប្រាស់បាន។
ប្រសិនបើនៅលើ CentOS 7 ត្រូវប្រើប្រាស់ Command ដូចខាងក្រោមនេះដើម្បី Resize partition នៅក្នុង Logical Group
សូមសាកល្បងដោយប្រើប្រាស់ GUI ឬ Command នៅពេលដែលបន្ថែមរួចផ្ទៃ របស់ HDD និងកើនឡើង
បើចង់ទុកផ្ទៃទំនេចោលខ្លះអាច Reduce បន្ថយបានដោយប្រើប្រាស់ Command ដូចរូបខាងក្រោមនេះ