LinkedIn បន្ថែមលក្ខណៈពិសេសថ្មី ការបង្ហាញព័ត៌មានថ្មី និង Bots សំរាប់អ្នកប្រើប្រាស់

Linkedin គឺជាបណ្តាញដែលមានវិជ្ជាជីវដ៏ធំមួយក្នុងពិភពលោក មានអ្នកប្រើប្រាស់រហូតដល់ជាង ៤០០លានអ្នក។ គេហទំព័រនេះក៏ជាបណ្តាញសង្គមមួួយផងដែរ ។ វាត្រូវបានបង្កើតឡើងដោយផ្តោតទៅលើសមាគមន៍អាជីវកម្ម ក្នុងគោលបំណងអនុញ្ញាតិឲ្យសមាជិកដែលបានចូលរួមអាចបង្កើត Profile មួយដែលអាចមានទំនាក់ទំនងជាមួយបណ្តាញនៃក្រុមមនុស្សដែលជាសមាជិកលក្ខណៈអាជីព។

linkedin

 

ក្រុមហ៊ុន Microsoft ដែលនឹងទិញយក Linkedin ក្នងតំលៃ ២៦ ពាន់លានដុល្លា( $26.2 billion) នឹងបន្ថែមនូវសេវាកម្មថ្មី មួួយចំនួួនទៀត ដូចជា ការបង្ហាញព័ត៌មានឯកជន ការផ្ញើរសារ និងការណែនាំ ចំពោះ វគ្គសិក្សាបំប៉ន លើ Online  ដែលមាន ប្រយោជន៍ច្រើនបន្ថែមលើការស្វែងរកការងារផ្សេងៗ ។

លក្ខណៈពិសេសថ្មីមួយគឺ Chat Bot ។ ក្នុងពិភពបច្ចេកវិទ្យា វាត្រូវបានក្រុមហ៊ុនធំៗ ក្នុងពិភពលោកដូចជា បណ្តាញសង្គមយក្យ Facebook ក្រុមហ៊ុន Google  ក្រុមហ៊ុន Apple កំពុងប្រណាំងប្រជែងគ្នាផងដែរដោយផ្តោតទៅលើបច្ចេកវិទ្យា artificial intelligence (AI) ។ ក្រុមហ៊ុន LinkedIn និយាយថា នឹងណែនាំ bot មួយដែលអាចឲ្យអ្នកណាម្នាក់ រៀបចំការបរិច្ឆេទនៃការណាត់ជួប ជាមួយនឹងអ្នកប្រើប្រាស់ Linkedin ផ្សេងទៀត ដោយប្រៀបធៀបទៅនឹងការបរិច្ឆេទ ពេលវេលាសមស្រប និងកន្លែងជួប ។

សេវាកម្មផ្ញើរសារ Online ដែលជា Bot ថ្មីមួយទៀត នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀត ដោយអ្នកប្រើប្រាស់ទំនាក់ទំនងគ្នា  មិនចាំបាច់បើក Screen ថ្មី ឬដូរ Email Account ឡើយ។ លើសពីនេះទៅទៀត ការបន្ថែម និងបង្ហាញព័ត៌មានផ្ទាល់ខ្លួន ជាលក្ខណៈពិសេសថ្មីមួយទៀត សំរាប់សមាជិក អាចឃើញនូវអត្ថបទ និងការប្រកាសផ្សេងៗ នៅក្នុង Contact របស់ពួកគេ។ ត្រង់ផ្នែក Interest Feed នឹងបង្ហាញពីបន្តុំនៃអត្ថបទ ការ posts និងគំនិតផ្សេងៗ នៅលើព្រឹត្តបត្រ័ព័ត៌មានសំខាន់ និងការផ្សព្វផ្សាយថ្មី។

អ្នកចាត់ការទូទៅ Linkedin បានឲ្យដឹងថា គេនឹងជ្រើសរើសអត្ថបទដើម្បីបង្ហាញទៅកាន់ផ្នែក Interest Feed របស់អ្នកប្រើប្រាស់និមួយៗ ឲ្យទាក់ទងទៅនឹងជំនាញអាជីពរបស់គេ តាមរយៈការសហការគ្នារវាងមនុស្ស និងរូបមន្តកុំព្យូទ័រ។ លើសពីនេះ LinkedIn បន្ថែមនូវ វគ្គសិក្សាបំប៉ន online របស់គេហទំព័រ Lynda.com ដែលអាចជួយណែនាំឲ្យអ្នកប្រើប្រាស់សិក្សាបន្ថែម លើជំនាញដែលមានស្រាប់ បានដោយងាយស្រួលទៀតផង ។