ខាងក្រោមនេះជាការ Setup VLAN ២ អោយស្គាល់គ្នាបាន តាមរយះការប្រើប្រាស់ Physical Interface របស់ Cisco Router សូមមើលរូបខាងក្រោមនេះ
រូបខាងលើនេះ Port ដែលភ្ជាប់ទៅកាន់ Router ទាំង២នេះសុទ្ធតែជា Access Port. ហេតុអ្វី បានជាមិនប្រើប្រាស់ Trunk port? កាលអត្តបទមុនប្រសិនបើ Interface 2 នៅលើ Router តែមួយតើត្រូវការ Route ទៀតទេ? មិនចាំបាច់ Route ទៀតទេ ព្រោះវាមាន Default Route រួចស្រេចទៅហើយ។ រូបភាពខាងក្រោមនេះជា Configuration នៅក្នុង Router.
ចំពោះ IP Address សម្រាប់កុំព្យូទ័រ VLAN 30 អាចដាក់ IP Address 192.168.30.2 255.255.255.0, default gateway: 192.168.30.1
ចំពោះ IP Address សម្រាប់កុំព្យូទ័រ VLAN 20 អាចដាក់ IP Address 192.168.20.2 255.255.255.0, default gateway: 192.168.20.1
បន្ទាប់ពីរៀបចំរួចរាល់ហើយនោះ Computer នៅក្នុង VLAN ផ្សេងគ្នានេះ និង អាច ping ស្គាល់គ្នាបានហើយ។ ក៏ប៉ុន្តែការប្រើប្រាស់ដូចនេះវាខាត Interface port របស់ Router ប្រសិនបើមាន VLAN ២០ តើត្រូវការ Router មាន port 20 ដែរមែនទេ? បើមែននោះមិនមែនជាដំណោះស្រាយល្អនោះទេ ច្បាស់ជាមានខ្សែកាន់តែច្រើនកាន់តែស្មុគស្មាញ។
ចុះអ្វីទៅ ជា Sub Interface port? Cisco បានបង្កើតអោយមាន sub interface port សម្រាប់Route VLAN ផ្សេងៗគ្នាបាន ដោយឈរនៅលើ physical port របស់ Router តែមួយ។
សូមមើលរូបខាងក្រោមនេះវិញម្តងយើងប្រើប្រាស់ physical Interface តែមួយតែយើងនិងបង្កើត sub interface ដោយឈរលើ physical interface ដើម្បី Route VLAN ទាំង២បានដូចគ្នានិងរូបខាងលើដែរ
ខាងក្រោមនេះ ជា Configuration របស់ Router និងរបៀបបង្កើត sub-interface ឬ logical interface port
Router>en
Router#conf t
Router(config)#int g0/0
Router(config-if)#no shut
Router(config-if)#exit
Router(config)#int g0/1.1
Router(config-subif)#
%LINK-5-CHANGED: Interface GigabitEthernet0/1.1, changed state to up
Router(config-subif)#encapsulation dot1Q 30
Router(config-subif)#ip address 192.168.30.1 255.255.255.0
Router(config)#int g0/1.2
%LINK-5-CHANGED: Interface GigabitEthernet0/1.2, changed state to up
Router(config-subif)#encapsulation dot1Q 20
Router(config-subif)#ip address 192.168.20.1 255.255.255.0
មានកន្លែងពិសេសមួយគឺ Encapsulation dot1Q 20 តើជាអ្វី? នៅពេលប្រើ Command នេះ Cisco និងដឹងថា sub-interface និង Access ទៅកាន់ VLAN 20 តាមរយះ Physical Port ដែលបាន Trunk រវាង Switch និង Router.
សូមចំណាំ Physical Port Switch ដែលភ្ជាប់ទៅកាន់ Router ត្រូវតែជា Trunk Port ហើយចំពោះ physical port g0/0 មិនចាំបាច់ដាក់ IP Address ទេ ព្រោះត្រូវការដាក់តែនៅលើ sub interface port តែប៉ុណ្ណោះ។
សូមសាកល្បងការប្រើប្រាស់ sub interface ចំនេញportបានច្រើន និង មិនឃើញខ្សែច្រើន។ ក៏ប៉ុន្តែវាមានលក្ខណះបែបអរូបីបន្តិចព្រោះថារបស់ដែលមើលមិនឃើញតែវាអាចដំណើរការបានដូចគ្នា និង មានផលប្រយោជន៏ច្រើនផងដែរ។